សៀមរា៖ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទី មានបុរសម្នាក់ឈ្មោះ ឡិម សិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឆក់ខ្សែភ្លើងស្លាប់នៅក្នុងផ្ទះ។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់អោយដឹងថា៖កាលពីវេលាម៉ោង ១១និង០០នាទី បុរស់ដែលមានឈ្មោះខាងលើ បានផឹកស្រាស្រវឹង ហើយយកខ្សែអំពូលភ្លើងកាន់ជាប់ និងខ្លួនហើយដោតឌុយក៏បណ្ដាលអោយឆក់ស្លាប់តែម្ដង។
ក្រោយពីកាពិនិត្យសាកសពនៅលើខ្លួនសពរួចមក ពុំមានស្នាក់ស្នាមអ្វីដែលគួរអោយកត់សំគាល់ឡើយ ដោយសន្ឋិដ្ឋានថា សពជនរងគ្រោះស្លាប់ដោយឆក់ខ្សែភ្លើងស្លាប់ពិតប្រកត់មែន។ ចំពោះសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕