កម្ពុជា​ ចាត់​បញ្ជូន​មន្ត្រី​ចំនួន​៤​រូប​ ចូលរួម​សន្និសីទ​អាស៊ាន​លើក​ទី​៧​ ឆ្នាំ​២០១៩​ ស្តី​ពី​ការ​ថៃ​ទាំ​សុខភាព​មាន​លក្ខណៈ​ទូលំទូលាយ​ ក្នុង​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​

05-July-2019 | ដោយ ពលមនសិការ

ប្រទេស​ថៃ​៖​ ចាប់ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​ បាន​ចាត់​មន្ត្រី​ចំនួន​៤​រូប​ ទៅ​ចូលរួម​សន្និសីទ​អាស៊ាន​លើក​ទី​៧​ ឆ្នាំ​២០១៩​ ស្តី​ពី​ការ​ថែទាំ​សុខភាព​មាន​លក្ខណៈ​ទូលំទូលាយ​ ក្នុង​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ (​ Seamless​ Comprehensive​ Health​ Care​ in​ addiction​ Treatment​ )​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដែល​មាន​អ្នកចូលរួម​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​សរុប​ជាង​១០០​នាក់​។​

​លោក​វរសេនីយ៍​ យិ​ន​ យឿ​ត​ អនុប្រធាន​ នាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និង​ស្តារ​នីតិសម្បទា​ និង​ជា​អ្នកសម្របសម្រួល​ បាន​ប្រាប់​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​សន្និសីទ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ទាក់ទង​ និង​ការ​ផ្តល់​សេវា​ព្យាបាល​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត​នៅ​ក្នុង​សហគមន៍​ និង​នៅ​តាម​មណ្ឌល​ស្តារ​នីតិសម្បទា​ សាធារណៈ​របស់​រដ្ឋ​-​ឯកជន​។​

​លោកស្រី​ មុំ​ ចាន់​ដា​នី​ ប្រធាន​មន្ទីរ​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​ ប្រធាន​មណ្ឌល​ឱកាស​ខ្ញុំ​ បាន​បាប់​ឲ្យ​ដឹង​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​សន្និសីទ​នោះ​ថា​ ទទួល​បាន​ចំណេះដឹង​ថ្មីៗ​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ចែករំលែក​បទ​ពិសោធន៍​តាម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​និ​មួយៗ​លើ​ការងារ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ និង​ការ​ស្ដារ​នីតិសម្បទា​ ក្រោយ​ពេល​ព្យាបាល​រួច​ដែល​ជា​គន្លឹះ​ ទប់ស្កាត់​ ការ​លាប់​ឡើង​វិញ​ នៃ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​។​

​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​មន្ត្រី​ទាំង​៤​រូប​ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ ៕


ចំនួនអ្នកទស្សនា

    20569997

  • ថ្ងៃនេះ281
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12391
  • ខែនេះ127541
  • ឆ្នាំនេះ127541
  • សរុប20569997