ប្រជុំ​RBC​នៅ​បាងកក​ប្រទេស​ថៃ​រយៈពេល​២​ថ្ងៃ​ កម្ពុជា​.​ថៃ​ សម្រេច​សហប្រតិបត្តិការ​រួម​គ្នា​ទប់ស្កាត់​ការ​វិវាទ​ព្រំដែន​ឧក្រិដ្ឋកម្ម​ភេ​វ​កម្ម​ឆ្លង​ដែន​ គ្រឿងញៀន​បទល្មើស​តាម​បន្ទាត់​ព្រំដែន​

05-July-2019 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ ប្រជុំ​RBC​រយៈពេល​២​ថ្ងៃ​ កម្ពុជា​.​ថៃ​ សម្រេច​សហប្រតិបត្តិការ​រួម​គ្នា​ទប់ស្កាត់​ការ​វិវាទ​ព្រំដែន​ឧក្រិដ្ឋកម្ម​ភេ​វ​កម្ម​ឆ្លង​ដែន​ គ្រឿងញៀន​ បទល្មើស​តាម​បន្ទាត់​ព្រំដែន​ កិច្ចប្រជុំ​នៅ​សណ្ឋាគារ​ហូ​លី​ដេ​អ៊ី​ន​ផ្លូវ​ស៊ី​ម​រា​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

​កិច្ចប្រជុំ​RBC​លើក​ទី​២៧​ កម្ពុជា​.​ថៃ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ត្រូវ​បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​៣​ ដល់​៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ ឯក​ សំ​អូន​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​ និង​ឧត្តមសេនីយ៍ទោ​ សេង​ ធា​រិ​ន​ មេបញ្ជាការ​រង​ និង​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥​ព្រមទាំង​ចូលរួម​ពី​កងកម្លាំង​យោធភូមិ​ភាគ​ទី​៥​ និង​ប្រធាន​អង្គភាព​មន្ទី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​រួម​កិច្ចប្រជុំ​ជាមួយ​កងទ័ព​យោធភូមិ​ភាគ​ទី​១​ ថៃ​។​

​ក្នុង​កិច្ចប្រជុំ​ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វារ​ភាគី​លើ​វិស័យ​សន្តិសុខ​ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​ មាន​១.​ការ​បង្កា​ និង​ទប់ស្កាត់​ការ​កើតឡើង​វិវាទ​ព្រំដែន​ ២.​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ និង​ភេ​វ​កម្ម​ឆ្លង​ដែន​ ៣.​ការពារ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន​ ៤.​បង្ក្រាប​ និង​ទប់ស្កាត់​ទំនិញគេចពន្ធ​តាម​បន្ទាត់​ព្រំដែន​ ៥.​ទប់ស្កាត់​ការ​ឆ្លង​ដែន​ល្មើស​ និង​ច្បាប់​ ៦.​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​ក្មេង​អនាថា​ ៧.​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ ៨.​ទប់ស្កាត​បទល្មើស​ជួញដូរ​អាវុធ​ល្មើសច្បាប់​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​វិស័យសេដ្ឋកិច្ច​និង​សង្គមកិច្ច​ បរិស្ថាន​ វិទ្យាសាស្ត្រ​ បច្ចេកទេស​ សុខាភិបាល​ កសិកម្ម​ អប់រំ​ ទេសចរណ៍​ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​និង​ក្រប​ខណ្ឌ​ទិស​ដៅ​ការ​អនុវត្ត​រួម​គ្នា​ក្រោយ​ការ​ចូល​ជា​សហគមន៍​អាស៊ាន​៕

ចំនួនអ្នកទស្សនា

    20570047

  • ថ្ងៃនេះ331
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12441
  • ខែនេះ127591
  • ឆ្នាំនេះ127591
  • សរុប20570047