ជនសង្ស័យ​៨​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ ឃាត់ខ្លួន​

05-July-2019 | ដោយ ពលមនសិការ

​កំពង់ចាម​៖​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ និង​ស្រុក​មុខកំពូល​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កាលពី​ថ្ងៃ​ទី​០៤​ ខែ​ក្ក​ដា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១៦.០០​នាទី​នៅ​ចំណុច​ភូមិ​វ៉ា​រិ​ន្ទ​២​ ឃុំ​ខ្ចៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ នៅ​វេលា​ម៉ោង​១៦​នឹង​១០​នាទី​ នៅ​ចំណុច​ភូមិ​វ៉ា​រិ​ន្ទ​២​ ឃុំ​ខ្ចៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​។​

​លោក​វរសេនីយ៍ទោ​ ជីវ​ សេង​រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​ ដោយ​ទទួល​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុ​ សល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ កម្លាំង​ជំនាញ​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដោយ​វិធាន​ញុះញង់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​ ជាក់ស្តែង​យក​មក​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ជនសង្ស័យ​ទាំង​៨​នាក់​រួម​មានៈ​
១-​ឈ្មោះ​ ស្រិ​ន​ អេ​ង​ស្រ៊ុ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ រស់នៅ​ភូមិ​វ៉ា​រិ​ន្ទ​២​ ឃុំ​ខ្ចៅ​ស្រុក​កងមាស​ ខេត្តកំពង់ចាម​។​
២-​ឈ្មោះ​ អាត​ ជ័យ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជាតិខ្មែរ​
៣-​ឈ្មោះ​ឡេ​ង​ តូច​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ ជាតិខ្មែរ​
៤-​ឈ្មោះ​ច្រឹ​ក​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជាតិខ្មែរ​
៥-​ឈ្មោះ​សំ​ ប៊ុ​ន​តុង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជាតិខ្មែរ​
៦-​ឈ្មោះ​យុន​ ធី​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ ជាតិខ្មែរ​ អ្នក​ទាំង​៥​នាក់​ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​
៧-​ឈ្មោះ​ ណាត​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​
៨-​ឈ្មោះ​ខែ​ម​ ថេ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ព្រីង​ជ្រុំ​ ឃុំ​ព្រីង​ជ្រុំ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​
​ដកហូត​វត្ថុ​តាង​រួម​មានៈ​ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០៧​កញ្ចប់​(​ធំ​០១​ក​ញ្ចា​ប់​),​ ទូរស័ព្ទ​ដៃ​ចំនួន​០៦​គ្រឿង​,​ សម្ភារៈ​វិច​ខ្ចប់​ឧបករណ៍​សេព​មួយ​ចំនួន​ធំ​,​ ជ​ញ្ចី​ង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​០១​និង​ប្រាក់​ញុះញង់​ចំនួន​៥០០០០​រៀល​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

 

ចំនួនអ្នកទស្សនា

    20569657

  • ថ្ងៃនេះ12051
  • ម្សិលមិញ14181
  • សប្តាហ៍នេះ12051
  • ខែនេះ127201
  • ឆ្នាំនេះ127201
  • សរុប20569657