ឧត្ដរមានជ័យ៖ ក្រុមហ៊ុនអចលនទ្រព្យ សំ ផាន់ណារិទ្ធ ឌីវេឡូមេន ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ របស់លោកឧកញ៉ា សំ ផាន់ណារិទ្ធ។ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍ពីខេត្តបន្ទាយមានជ័យ មកថាមានពលរដ្ឋជាច្រើននាក់រស់នៅក្នុងខេត្តបន្ទាយមានជ័យ និងមកពីតាមបណ្ដាខេត្តផ្សេងៗកំពុងតែរងគ្រោះដោយមិនដឹងខ្លួនបានចាញ់បោក លោកឧកញ៉ា សំ ផាន់ណារិទ្ធ ម្ចាស់អាជីវកម្មអចលនទ្រព្យ ពុះដីឡូត៍ខ្យល់លក់រាប់ឆ្នាំគ្មានអាជ្ញាធរ និងជំនាញពាក់ព័ន្ធណាដឹងទល់តែសោះ។
រហូតមកទល់ និងពេលនេះក្រុមហ៊ុនខាងលើនៅតែបន្តធ្វើអាជីវកម្មទៅយ៉ាងរលូនដដែល។ ដែលមានឈ្មោះក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡូមេន មានទីតាំងស្ថិតនៅភូមិព្រៃចាន់ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពបានឱ្យដឹងថា លោកឧកញ៉ា សំ ផាន់ណារិទ្ធ បានបង្កើតក្រុម អចលនទ្រព្យ ពុះដីឡូត៍ខ្យល់បោកប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយ។ ដោយប្រមូលប្រាក់ពីរាស្ដ្រក្រីក្រ ឡើងខ្សោះអស់ពីខ្លួនម្នាក់ៗ ចង់អស់ពីខេត្តបន្ទាយមានជ័យ ទើបតែមានការបែកធ្លាយ រឿង។ មហាជនរងចាំមើលតើក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តបន្ទាយមានជ័យលោកគិតយ៉ាងណា?។
ជុំវិញករណីខាងលើនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឧកញ៉ា សំ ផាន់ណារិទ្ធ។ សារព័ត៌មានយើងនិងរងចាំបំភ្លឺបកស្រាយឡើងវិញគ្រប់ពេលវេលា ប្រសិនបើការចុះផ្សាយរបស់អង្គយើងខ្ញុំជារឿងមិនពិត ៕