បន្ទាយមានជ័យ៖ ស៊ីម៉ាំងកែច្នៃលាន់សូរចំនួន២៥០ ដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យអនុវត្តតាមបណ្តាស្រុក.ក្រុង និងខេត្ត រយៈពេលជិត២ខែ កិនកំទិចចោលនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សន គឹមសួរ ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យឱ្យ៦ដឹងថាដោយមានការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តនិងស្រុក.ក្រុងបានអនុវត្តន៍រយៈពេលជិត២ខែដកហូតស៊ីម៉ាំងដែលកែច្នៃលាន់សូរមានចំនួន២៥០គ្រឿង។
លោកបានបញ្ជាក់ថា៖ក្រោយពេលអនុវត្តដកហូតស៊ីម៉ាំងម៉ូតូដែលខុសបច្ចេកទេសលាន់សូរ ហើយកម្លាំង ធ្វើកិច្ចសន្យានិងណែនាំ បើមានលើកក្រោយទៀត ផាវិន័យដែលជាទឹកប្រាក់២ទៅ៣ម៉ឺនរៀល និងរថយន្តធុនធំ១២ម៉ឺនរៀន និងរថយន្តធុនតូចផាកវិន័យចំនួន៦ម៉ឺនរៀល។
លោកស្នងការខេត្ត បានដាក់វិធានការដល់មន្ត្រីជំនាញត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីទប់ស្កាក់លុបបំបាត់ម៉ូតូដែលកែច្នៃស៊ីម៉ាំងដែកលាន់សូរប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈបើសិនណែនាំដល់គាត់ហើយមិនរាងចាលត្រូវមានវិធានការតាមច្បាប់៕