ជនជាតិ​ចិន​២​នាក់​ ករណី​ប្រើប្រាស់​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​

10-July-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦​និង​១០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ឃាត់ខ្លួន​និង​ប្រគល់​ជនសង្ស័យ​២​នាក់​ ជនជាតិ​ចិន​ ពាក់ព័ន្ធ​នឹង​បទល្មើស​ ប្រើប្រាស់​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ ទៅ​ឱ្យ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្ត​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ Qin​ MiaoMiao​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​ហាង​ម៉ាស្សា​ Huan​ Fu​ មាន​ទីលំនៅ​ភូមិ​០៣​ សង្កាត់​០៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ទី​២-​ឈ្មោះ​ Tang​ BangWei​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​ហាង​ម៉ាស្សា​ សាង​ណា​ មាន​ទីលំនៅ​ភូមិ​០៣​ សង្កាត់​០៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​ រថយន្ត​ ១​គ្រឿង​ម៉ាក​ Lexus​ RX300​ ពណ៌​ទឹកមាស​,​ ទូរស័ព្ទ​ដៃ​ ៣​គ្រឿង​,​ ប្រភេទ​ម្សៅ​កញ្ចប់​ពណ៌​លឿង​ មាន​រូប​ដង្កូវ​ ចំនួន​១៧​កញ្ចប់​,​ ថង់​កញ្ចប់​តូច​ជា​ច្រើន​ ក្នុង​នោះ​មាន​ថង់​តូច​១​រក្សា​ទុក​នូវ​សារធាតុ​ញៀន​,​ ជញ្ជីង​សំរាប់​ថ្លឹង​ សារធាតុ​ញៀន​,​ កូនសោរ​១​មាន​បន្តោង​លេខ​ B៣០៣​ និង​កាត​អក្សរ​H,​ កិច្ចសន្យាជួល​រថយន្ត​១​ច្បាប់​,​ ប្រាក់​ចំនួន​១៤៥$​ របស់​ឈ្មោះ​ Tang​ BangWei,​ កាបូប​យួរដៃ​ ពណ៌​ខ្មៅ​ របស់​ឈ្មោះ​ Qin​ MiaoMiao​ ក្នុង​នោះ​មាន​ប្រាក់​ ១៣៤$,​ ប្រាក់​៧៣​ Yuan​ (​ ចិតសិប​បី​យ័ន្ត​)​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20570607

  • ថ្ងៃនេះ891
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13001
  • ខែនេះ128151
  • ឆ្នាំនេះ128151
  • សរុប20570607