ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ចុះហត្ថលេខា​ MOU​ ជាមួយ​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់​ របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​

10-July-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​នគរបាល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយនឹង​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់​ របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​អនុស្សរណៈ​ដើម្បី​ការ​ពង្រឹង​កិច្ច​ការពារ​សន្តិសុខ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចុះហត្ថលេខា​រវាង​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជាមួយនឹង​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់​ របស់​ស្ថានទូត​អា​មេ​រិ​ក​ លោក​ Timithy​ Pittman​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​មន្ត្រី​នានា​របស់​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​ បាន​មាន​ប្រសាសន៍​រំលឹក​អំពី​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​នគរបាល​ជាតិ​កម្ពុជា​ និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ទាំង​មុន​និង​ក្រោយ​ការ​ចុះ​អនុស្សរណៈ​កន្លង​មក​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែង​ជំរុញ​រក​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នេះ​ ជា​បន្ត​ថែម​ទៀត​ ជា​ពិសេស​ការ​ផ្តល់​ព័ត៌មាន​រវាង​គ្នា​តាម​រយៈ​ Hotline​ ពាក់ព័ន្ធ​រាល់​ចំណុច​សង្ស័យ​នានា​ ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​បំរើ​ផលប្រយោជន៍​នៃ​កិច្ច​ការពារ​សន្តិសុខ​ ៕​

 

ចំនួនអ្នកទស្សនា

    20568207

  • ថ្ងៃនេះ10601
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10601
  • ខែនេះ125751
  • ឆ្នាំនេះ125751
  • សរុប20568207