កំពង់ចាម៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង១៥នឹង៣០នាទី នៅចំណុចភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះលឹម ធី ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាលី ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង, ទី២-ឈ្មោះស្រ៊ុន មករា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៣-ឈ្មោះថេន ចាន់ ហៅហ៊ុល ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សចំនួន១៥កញ្ចប់(ធំ០២កញ្ចប់), ប្រាក់ញុះញង់ចំនួនសរុប១,៣៥០,០០០(មួយលាន សាមសិបប្រាំម៉ឺនរៀល), ទូរស័ព្ទដៃ ០៣គ្រឿង និងម៉ូតូ០១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕