ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​១៧​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​

10-July-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​១៧​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​លើ​ក្រោយ​ពី​កម្លាំង​គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌឫស្សីកែវ​ ដឹកនាំ​ដោយ​ ជា​ ពិសី​អភិបាល​ខណ្ឌឫស្សីកែវ​ ដឹកនាំ​កម្លាំង​ ត្រួតពិនិត្យ​រដ្ឋបាល​ទៅ​លើ​សង្កាត់​ទាំង​៧​ របស់​ខណ្ឌឫស្សីកែវ​ ដើម្បី​ស្វែងរក​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    21041467

  • ថ្ងៃនេះ3471
  • ម្សិលមិញ5371
  • សប្តាហ៍នេះ13271
  • ខែនេះ122111
  • ឆ្នាំនេះ599011
  • សរុប21041467