ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បាន ឃាត់ខ្លួនេជនសង្ស័យ០២នាក់ករណីលួចមានស្ថានទមកងន់ទោស (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) នៅចំណុចតាមផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ០២នាក់រួមមាន៖ទី១-ឈ្មោះ ធូ វីរៈបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសវិទ្យាល័យមភ្នំពេញថ្មី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក, និងទី២-ឈ្មោះ នូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ជនរងគ្រោះភេទស្រី អាយុប្រហែល៤០ឆ្នាំមិនដាក់ពាក្យបណ្តឹងទៅបាត់ក្រោយកើតហេតុ។ សម្ភារៈបន្សល់ទុក៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន និងម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GB-5966( របស់ជនសង្ស័យ ) ។
សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុ ជនរងគ្រោះ កំពុងជិះមូតូ០១គ្រឿង ម៉ាកធូដេរតែម្នាក់ឯងតាមផ្លូវ១០១៩ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូមកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ តែឆក់ពុំបានក៏ត្រូវបកម្លាំងល្បាតយើងឃើញហេតុការណ៍បានដេញតាមចាប់បានជនសង្ស័យទាំង០២នាក់ យកមក សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ចំណែកជនរងគ្រោះមិនស្គាល់ភិនភាគទៅបាត់ក្រោយកើតហេតុ៕
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕