ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០នឹង២០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមយួយកម្លាំងប៉ុស្តិ៍នគរបាលវត្តភ្នំ បង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ៩២.៩៤.៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។
ប្រតិបត្តិការនោះសមត្ថកិច្ចប្រមូលបានសរុបរួមចំនួន០៤នាក់ ក្នុងនោះប្រុសខ្ទើយម្នាក់ ស្រី០៧នាក់។ក្រោយឃាត់ខ្លួនកម្លាំងអធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចាត់ការបន្ត ៕