ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននោះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
លោកអធិការឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ទើបចេញពីគុកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យទី២-ឈ្មោះ សុខ ធាវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះមើលកូនតូច ស្នាក់នៅជាមួយគ្នា ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដកហូតបាន៖ ក្រាមសថ្លាចំនួន៥ កញ្ចប់ធំល្មម សង្ស័យជាសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន កសាងសំណុំរឿងបញ្ជូនទៅតុលារការចាត់ការតាមនីតិវិធី៕