ភ្នំពេញ៖ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថាកម្លាំងនគរបាលជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍បានបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យ៥នាក់។
ករណីទី១-នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកដោយខុខច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទី១-ឈ្មោះ តុល តុង ភេទប្រុស អាយុ២៨ឆ្នាំ ចនជាតិខ្មែរ រស់នៅភូមិថ្មី ស្រុកមេសាង ខេត្តព្រៃវែង មុខរបរកម្មករសំណង់,ទី២-ឈ្មោះ ជី វីន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកម្មករសំណង់ និងទី៣-ឈ្មោះ អុល សំអូន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកម្មករសំណង់។
វត្ថុតាងដកហូតៈ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនមួយកញ្ចប់តូវ, ម៉ូតូមួយគ្រឿងម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-4896។
ករណីទី២-នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យទី១-ស៊ីន ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ឃុំដងទុង ស្រុកដងទុង ខេត្តកំពត មុខរបរកម្មករសំណង់និងជនសង្ស័យទី២-ឈ្មោះ ងន រតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរជាងភ្លើង។
វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនមួយកញ្ចប់តូវ, ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1A-5910។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕