កំពង់ធំ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី ក្រោមការដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹក
នាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចេញប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងរក្សាទុកសាធាតុញៀនខុសច្បាប់០១ករណី នៅចំណុច
ភូមិប៉ាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ហេង យ៉ាំ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប៉ាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី២-ឈ្មោះ សៀ សុខលាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៣-ឈ្មោះ ជា ឃីន ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងខ្នង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
វត្ថុតាងដកហូតបានៈម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនខុសច្បាប់ចំនួន០៥កញ្ចប់, និងទូរស័ព្ទដៃចំនួន០១ គ្រឿង។ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងសំនុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ៕