រដ្ឋបាល​ខេត្តព្រះវិហារ​ បាន​រៀបចំ​ពិធី​អបអរសាទរ​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​២៦​មិថុនា​

15-July-2019 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១៤​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ រដ្ឋបាល​ខេត្តព្រះវិហារ​ បាន​រៀបចំ​ពិធី​អបអរសាទរ​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​២៦​មិថុនា​ ឆ្នាំ​២០១៩​ ក្រោម​ប្រធានបទ​ សុខភាព​ ដើម្បី​យុត្តិធម៌​ យុត្តិធម៌​ ដើម្បី​សុខភាព​ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ នៃ​អភិបាលខេត្ត​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ថោ​ង​ សុ​គ​ន្ធា​ អគ្គលេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ ពី​សំណាក់​ឯកឧត្តម​ លោក​ជំទាវ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ អភិបាលរង​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ និង​លោក​ លោកស្រី​ថ្នាក់ដឹកនាំ​ មន្ទីរ​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ អភិបាលក្រុង​/​ស្រុក​ មេឃុំ​/​ចៅសង្កាត់​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ សរុប​ចំនួន​ ៣៦០​នាក់​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ថោ​ង​ សុ​គ​ន្ធា​ អគ្គលេខាធិការ​រង​ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ ដូច​ជា​ការ​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​តាម​ច្រករបៀង​តាម​ព្រំដែន​ឲ្យ​បាន​ដាច់ខាត​ ការពារ​ជន​រង​គ្រោះ​ដែល​ជាប់​សារធាតុ​ញៀន​ និង​ការ​ពង្រឹង​កិច្ចសហការ​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​អំពី​ការ​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ជាដើម​។​

​ជា​ចុងបញ្ចប់​ ឯកឧត្តម​ ឧត្តមសេនីយ៍​ ថោ​ង​ សុ​គ​ន្ធា​ អគ្គលេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២,០០០,០០០​ (​ពីរ​លាន​រៀល​គត់​)​ ដល់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​

​ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖​ ការ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​ គឺ​ដើម្បី​ផ្សព្វផ្សាយ​អោយ​មានការ​យល់​ដឹង​ទូលំទូលាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​គ្រោះថ្នាក់​គ្រឿងញៀន​ និង​បំផុស​អោយ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការ​បង្ការ​ និង​កា​ទប់ស្កាត់​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ ព្រមទាំង​ចូលរួម​ចំណែក​ការ​អនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​អភិបាលខេត្ត​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖​ អ្នក​ប្រព្រឹត្ត​ និង​ប្រើប្រាស់​គ្រឿងញៀន​ គឺ​បាន​ធ្វើ​អោយ​ប៉ះពាល់​ អន្តរាយ​ដល់​សុខភាព​ ខូចខាត​ទ្រព្យសម្បត្តិ​ ងាយ​ឆ្លង​មេរោគ​អេ​ដ​ស៌​ និង​កើត​មាន​អំពើ​ហិង្សា​ផ្សេងៗ​ នៅ​ក្នុង​សង្គម​គ្រួសារ​ ជា​ពិសេស​គ្រួសារ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ផ្ទាល់​តែ​ម្តង​ ហើយ​សកម្មភាព​ការ​ចរាចរ​ចែកចាយ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ខេត្តព្រះវិហារ​ គឺ​នៅ​តែ​កើត​មាន​ឡើង​ មិន​ទាន់​មានការ​ថយ​ចុះ​នៅឡើយ​ ជា​ពិសេស​យុវវ័យ​ ដែល​ឈាន​ទៅ​ដល់​ការ​បាត់បង់​ធនធានមនុស្ស​ ប៉ះពាល់​ ធ្ងន់ធ្ងរ​ដល់​ផ្នែក​សេដ្ឋកិច្ច​ សង្គមកិច្ច​ រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ដូច្នេះ​កា​ប្រើប្រាស់​គ្រឿងញៀន​ បាន​បន្សល់​ទុក​នូវ​ក្តី​កង្វល់​ ដល់​សហគមន៍​ គ្រួសារ​ អាណាព្យាបាល​ ដែល​មានកូន​ ចៅ​រង​គ្រោះ​ដោយសារ​គ្រឿងញៀន​ ដែល​ទាមទា​ឱ្យ​មាន​ចំណាត់ការ​យ៉ាង​ហ្មត់ចត់​ សម​ស្រប​ និង​ច្បាស់លាស់​ របស់​ស្ថាប័ន​ពាក់ព័ន្ធ​ និង​សមត្ថកិច្ច​ជំនាញ​។​

​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ ក៏​បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ លោកគ្រូ​ អ្នកគ្រូ​ ក្មួយៗ​សិស្សានុសិស្ស​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​ចូលរួម​ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ និង​បញ្ចៀស​គ្រឿងញៀន​អោយ​ផុត​ពី​សហគមន៍​យើង​ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ និង​លើកកំពស់​ការ​យល់​ ដឹង​ជា​សាធារណៈ​អំពី​ស្ថានភាព​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​។​

​ជា​ចុងបញ្ចប់​គណៈអធិបតី​ទាំងអស់​បាន​អញ្ជើញ​បង្ហោះ​ប៉េង​បោង​ ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នោះ​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20568127

  • ថ្ងៃនេះ10521
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10521
  • ខែនេះ125671
  • ឆ្នាំនេះ125671
  • សរុប20568127