កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ ចាប់​ជនសង្ស័យ​ប្រុស​/​ស្រី​៤​នាក់​ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ជិត​២​គីឡូក្រាម​

16-July-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ ចាប់​ជនសង្ស័យ​ប្រុស​/​ស្រី​៤​នាក់​ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ជិត​២​គីឡូក្រាម​ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ ង៉េ​ង​ សុ​ជា​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា​ករណី​ទី​១-​នៅ​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​ទំនប់​៥​ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​មាន​ ទី​១-​ឈ្មោះ​ សឿង​ សំណាង​ ហៅ​ពេជ្រ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ សុំ​ ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនសង្ស័យ​ទាំង​២​នាក់​ រស់នៅ​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ហើយ​កម្លាំង​បាន​រឹបអូស​វត្ថុ​តាង​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​១​ថង់​ធំ​ និង​៥៧​ថង់​តូច​ និង​ស្មើ​១៦០,២៩​ក្រាម​ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។​

​ករណី​ទី​២-​នៅ​វេលា​ម៉ោង​១១​នឹង​១៥​នាទី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​.​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ កម្លាំង​នគរបាល​ជំនាញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​មាន​ ទី​១-​ឈ្មោះ​ សៀម​ ម៉ា​យ៉ា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ (​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ មុខរបរ​លក់​ខោអាវ​)​ រស់នៅ​ភូមិ​ង​.​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ និង​ទី​២-​ឈ្មោះ​ លាង​ ឧសភា​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ (​បុគ្គលិក​កាស៊ីណូ​ ហូ​លី​ដេ​ ប៉ោយ​ប៉ែ​ត​)​ រស់នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។​ រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១​ថង់​ធំ​ និង​១៥​ថង់​តូច​ ស្មើ​១៤.១០៤២​ក្រាម​ និង​ថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​១៥​គ្រាប់​។​

​លោក​វរសេនីយ៍ទោ​ ង៉េ​ង​ សុ​ជា​ បាន​បញ្ជាក់​ថា​ក្រោយ​ពេល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ ដោយឡែក​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​មាន​ស្រី​២​នាក់​ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ក្រោយ​ពេល​សាកសួរ​ និង​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20568017

  • ថ្ងៃនេះ10411
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10411
  • ខែនេះ125561
  • ឆ្នាំនេះ125561
  • សរុប20568017