បន្ទាយមានជ័យ៖ ក្រោយពេលដែលជំងឺប៉េសជ្រូកអាហ្វ្រិកកំពុងរាលដាល ឆ្លងតាមបណ្តាខេត្តភាគខាងកើត នៃប្រទេសកម្ពុជា មន្ត្រីជំនាញខេត្តបន្ទាយមានជ័យមានវិធានការទប់ស្កាត់និងការពារ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយមានការណែនាំពីក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់ និងនេសាទ និងដាក់វិធានការពីមន្ទីរជំនាញហើយមន្ត្រីជំនាញបានទប់ស្កាត់ជ្រូកដែលនាំចូលតាមបណ្តាខេត្តដែលព្រួយបារម្ភ មានជំងឺប៉េសជ្រូកអាហ្វ្រិចត្រូវពិនិត្យទាំងយប់និងថ្ងៃនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា៖មន្ត្រីជំនាញក្រៅពីទប់ស្កាត់តាមព្រំប្រទល់បានចុះពិនិត្យតាមទីសត្វឃាតកាប់ជ្រូកលក់មុននិងកាប់សាច់ត្រូវអោយមន្ត្រីជំនាញជ្រូកនាំចូលរឺជ្រូកចិញ្ចឹមក្នុងស្រុក ពិនិត្យអោយបានច្បាស់ហើយបោះត្រាបញ្ជាក់ពីមន្ត្រីជំនាញទើបត្រូវបានដាក់ក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ហើយមន្ត្រីជំនាញត្រូវបានចុះពិនិត្យនៅតាមទីផ្សារតាមតូបលក់សាច់ជ្រូកណាគ្មានត្រាបញ្ជាក់ពីមន្ត្រីជំនាញទេត្រូវបានពិនិត្យនិងណែនាំបើមានលើកក្រោយទៀតត្រូវមានវិធានការតាមច្បាប់។
រោគសញ្ញានៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ជ្រូកឡើងកំដៅខ្ពស់ ជ្រូកមេមានកូនរលូតកូនងាប់ ស្បែកឡើងកន្ទួលឈាម ជ្រូកពិបាកដកដង្ហើម ក្អួត មានស្នាមជាំលើស្លឹកត្រចៀកពោះនិងជើងក្រោយ លាមករាគលាយឈាម ពេលខ្លះជ្រូកអាចងាប់ភ្លាមៗដោយមិនឃើញមានរោគសញ្ញាអ្វីទាំងអស់ក៏មានត្រូវប្រុងប្រយ័ត្ន។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖មន្ត្រីជំនាញបានចុះពិនិត្យទីតាំងចិញ្ចឹម រឺកសិដ្ឋានចិញ្ចឹមជ្រូកត្រូវបានសហការជាមួយម្ចាស់កសិដ្ឋានដើម្បីបាញ់ថ្នាំការពារជំងឺប៉េសជ្រូកអាហ្វ្រិចហើយត្រូវទប់ស្កាត់និងការពារមិនអោរាល់ដាលដល់ខេត្តជាប់ជាយ់ដែននៅប៉ែកខាងលិចនៅប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ជាការព្រួយបារម្ភនោះអាចទប់ស្កាត់ជ្រូករស់មិនអោយចូលបានតែសាច់ជ្រូកប្រលាក់ហាលក្រៀមដែលត្រូវបានឈ្មួញទិញនាំចូលលក់តាមទីផ្សារអាចឆ្លងបានដូចគ្នាព្រោះថាសុខភាពសត្វនិងផលិតកម្មសត្វភាពធុនវីរុសប៉េស្តជ្រូកនៅក្នុងផលិតផលសាច់ជ្រូកនិងបរិស្ថានដូចសាច់ជ្រូកប្រលាក់រយៈពេលដែលអាចរស់បាន១៨២ថ្ងៃនិងសាច់ចំអិន(អតិប្បមាណ៣០នាទីក្នុងសីតុណ្ណភាព៧០អង្សាសេ សាច់ស្ងួតបានរយៈពេលដែលអាចរស់បាន៣០០ថ្ងៃ សាច់ជ្រូកក្លាសេរយៈពេលដែលអាចរស់បាន១១០ថ្ងៃ ទ្រុងជ្រូកដែលមានមេរោគប៉េស្តជ្រូកអាហ្វ្រិករយៈពេលដែលអាចរស់បាន១ខែ៕