ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ គ្មាន​លិខិតឆ្លងដែន​ និង​បង្ក​រការ​អុកឡុក​នៅ​តាម​ទី​សាធារណៈ​ត្រូវ​នគរបាល​ឃាត់ខ្លួន​

18-July-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​នឹង​២០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​ជនបរទេស​ម្នាក់​ ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពី​បទ​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ និង​បង្ក​រការ​អុកឡុក​នៅ​ក្នុង​ហាង​ម៉ាត​យីហោ​Smile​ ស្ថិត​នៅផ្ទះ​លេខ​២៨E0​ ផ្លូវ​១៣៦​ សង្កាត់​ផ្សារ​កណ្ដាល​១​ ខណ្ឌដូនពេញ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បានឱ្យ​ដឹង​ថា​ជនបរទេស​ខាងលើ​ឈ្មោះ​JESPER​ VINTHER​ NIELSEN​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ដា​ណឺ​ម៉ាក​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ក្រោយ​ពេល​សាកសួរ​ដឹង​ថា​ជន​នេះ​ចូល​មក​ ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៤.០៦.២០១៩​ តាម​ច្រក​អាកស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ គោលបំណង​ទេសចរ​ ហើយ​លិ​ខិ​ឆ្លង​ដែន​របស់​គេ​បាន​យក​ទៅ​ដាក់បញ្ចាំ​ យក​លុយ​ចំនួន​ ៣០​ដុល្លារ​ពី​អ្នក​បើក​ម៉ូតូ​កង់​បី​ម្នាក់​ ប្រហែល​មួ​យស​ប្ដា​ហ៍​មក​ហើយ​ ពេល​នេះ​មិន​ថា​អ្នក​បើ​កង់​បី​នោះ​នៅ​ទីណា​ទេ​ បច្ចុប្បន្ន​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ និង​គ្មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ដើរ​ដេក​តាម​ទី​សាធារណៈ​។​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕


ចំនួនអ្នកទស្សនា

    20567857

  • ថ្ងៃនេះ10251
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10251
  • ខែនេះ125401
  • ឆ្នាំនេះ125401
  • សរុប20567857