កណ្តាល៖ ប្រជាពលរដ្ឋដែលប្រើប្រាស់ទូកចម្លងនៅកំពង់ចម្លងចុងកោះ ឬកំពង់ចម្លងវត្តទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ស្នើរអោយម្ចាស់កំពង់ចម្លង បន្ថែមទូកចម្លងនៅពេលយប់ ដោយសារតែនៅពេលយប់ទូកចម្លង មានតែមួយ ហើយពេលថ្ងៃមានទូកចម្លងដល់ទៅ៣ទូក។
ប្រជាពលរដ្ឋមួយចំនួនដែលចេញពីធ្វើការនៅភ្នំពេញបានចេញដំណើរទៅផ្ទះ ហើយត្រូវរងចាំទូកចម្លងយូរ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលខ្លះអាចចាំដល់ទៅរាប់ម៉ោងក៏មាន។
ប្រជាពលរដ្ឋក៏សូមសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធ និង ម្ចាស់កំពង់ចម្លង មេត្តាជួយសម្រួលក្នុងការធ្វើដំណើរត្រឡប់មកពីការធ្វើការងារយ៉ាងនើយហត់ ហើយត្រូវរងចាំទូកចម្លងយូរថែមទៀត ៕