ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​គោរព​ទង់ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

22-July-2019 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ នៅ​ថ្ងៃ​ចន្ទ​ ៦​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៧​ព្រឹក​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​គោរព​ទង់ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​

​សមាសភាព​អញ្ជើញ​ចូលរួម​ លោក​ លោកស្រី​ នាយ​ នាយ​រង​ការិយាល័យ​ នាយ​ នាយ​រង​ផ្នែក​ និង​មន្ត្រី​
នគរបាល​ ចំណុះ​អោយ​ការិយាល័យ​ជំនាញ​ទាំង​៣២​ចូលរួម​ប្រមាណ​ ២៥៦​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​មាន​ប្រសាសន៍​ សំណេះសំណាល​ក្រើនរំលឹក​ពង្រឹង​កងកម្លាំង​ក្នុង​ការ​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​ការ​យកចិត្តទុកដាក់​ខ្ពង់ខ្ពស់​បំផុត​ពី​ថ្នាក់ដឹកនាំ​ ជា​ពិសេស​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​។​ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ឲ្យ​មាន​កម្រិត​ទាប​ ជៀស​ផុត​ពី​ការ​ខូចខាត​បាត់បង់​អាយុជីវិត​ ទ្រព្យសម្បត្តិ​ ដែល​កើត​មាន​
​ឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​ គ្រោះថ្នាក់​ចរាចរណ៍​ បាន​បំផ្លិចបំផ្លាញ​ អាយុជីវិត​ ទ្រព្យសម្បត្តិ​ ជុ​ញ​ច្រាន​ជីវភាព​គ្រួសារ​ ឲ្យ​ធ្លាក់​ចូល​ក្នុង​ជីវភាព​ក្រី​ក្រី​ បន្សល់​ទុក​ ជន​ពិការ​ បុរស​ពោះម៉ាយ​ ស្ត្រី​មេម៉ាយ​ កូនកំព្រា​។​ល​។​

​ដូច្នេះ​ហើយ​ លោកស្នងការ​ បាន​ជំរុញ​ដល់​កងកម្លាំង​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ក្រុម​គ្រួសារ​បងប្អូន​សាច់ញាតិ​ នៅ​តាម​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​ ឲ្យ​មានការ​ផុលផុស​ឡើង​ ក្នុង​ការ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ បាន​ព្រមៗ​គ្នា​ដើម្បី​កាត់​បន្ថយ​ ហានិភ័យ​ ដែល​កើតឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​ ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ ជា​ចំបង​បើកបរ​ប្រកាន់​ស្តាំ​ មាន​សីលធម៌​ សុជីវធម៌​ យោគយល់​គ្នា​ទៅ​វិញ​មក​ ទើប​ជៀស​ផុត​ ពី​គ្រោះថ្នាក់​ចរាចរណ៍​ ធ្វើ​ដំណើរ​ទៅ​ទី​ជិត​​ឬ​ ទី​ឆ្ងាយ​ ត្រូវ​ត្រួតពិនិត្យ​ឧបករណ៍​ បច្ចេកទេស​ នៃ​យានយន្ត​ បើកបរ​ទោចក្រយានយន្ត​ត្រូវ​ពាក់មួក​សុវត្ថិភាព​,​បើកបរ​រថយន្ត​ ត្រូវ​ដាក់​ខ្សែក្រវាត់​។​

​លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​បន្ត​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខៈ​០១៩​ សណ​ន​ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ របស់​ក្រសួងមហាផ្ទៃ​ ស្តី​ពី​ការ​គ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ការ​គ្រប់​គ្រង់​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​និង​មធ្យោបាយ​ ដល់​កងកម្លាំង​សម្រាប់​ការ​អនុវត្ត​ក្នុង​កិច្ច​ការងារ​ជា​ប្រចាំ​ថ្ងៃ​ឲ្យ​មាន​ ប្រសិទ្ធភាព​ខ្ពស់​។​ បន្ត​ណែនាំ​ ដល់​កងកម្លាំង​ឲ្យ​ចូលរួម​ធ្វើ​ពលកម្ម​ ជុំវិញ​ការិយាល័យ​ជំនាញ​ ក្នុង​អង្គភាព​ជា​រៀងរាល់ថ្ងៃ​សុក្រ​ ដើម្បី​ទទួល​បាន​បរិស្ថាន​ស្អាត​ និង​មាន​ផាសុកភាព​ ៕


ចំនួនអ្នកទស្សនា

    20569087

  • ថ្ងៃនេះ11481
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11481
  • ខែនេះ126631
  • ឆ្នាំនេះ126631
  • សរុប20569087