ជនជាតិ​ចិន​របួស​១១​នាក់​និង​ស្លាប់​២​នាក់​ ករណី​ក្រឡាប់​រថយន្ត​សាំ​យ៉ុ​ង​ នៅ​ផ្លូវ​ថ្មី​ខ្នងភ្នំ​គូលែន​

22-July-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ថា​ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ប្រុស​/​ស្រី​បាន​របួសធ្ងន់​ ស្រាល​ចំនួន​១១​នាក់​និង​ស្លាប់​២​នាក់​ ក្នុង​ករណី​ក្រឡាប់​រថយន្ត​សាំ​យ៉ុ​ង​នៅ​ផ្លូវ​ទើបនឹង​ធ្វើ​ថ្មី​ខ្នងភ្នំ​គូលែន​ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ស្ថិត​នៅ​ភូមិ​តា​ពេញ​ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ​។​ 

​លោក​វរសេនីយ៍ឯក​ ជិ​ម​ សុវណ្ណ​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​មាន​រថយន្ត​ម៉ាក​SSANG​ YONG​ ISTANA​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-9016​ ទិស​ដៅ​ពី​លិចទៅ​កើត​(​ចុះ​ចំណោត​)​អ្នក​រួម​ដំណើរ​សរុប​ ១៤​នាក់​ស្រី​១០​នាក់​ជនជាតិ​ចិន​ទាំងអស់​ រថយន្ត​បង្ក​ដោយ​ខ្លួនឯង​ បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​២​នាក់​ ភេទ​ស្រី​ទាំង​២​នាក់​។​ ១-​ឈ្មោះ​ Hou​ yujia​ ភេទ​ ស្រី​ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EC45066827,​ ២-​ឈ្មោះ​ Cao​ jie​ ភេទ​ស្រី​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​EG6532672​។​ របួសធ្ងន់​៣​នាក់​១-​ឈ្មោះ​ Iiu​ huaxiang​ ភេទ​ប្រុស​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​E58076335​។​ ២-​ឈ្មោះ​Wu​ suzhen​ ភេទ​ស្រី​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​E02449176​។​ ៣-​ឈ្មោះ​Zhang​ duping​ ភេទ​ស្រី​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​EG2025739​។​ របួសស្រាល​សរុប​៨​នាក់​ស្រី​៦​នាក់​និង​គ្មាន​របួស​១​នាក់​ប្រុស​។​ បណ្តាល​ឲ្យ​ខូច​រថយន្ត​មួយ​គ្រឿង​ធ្ងន់​ មូលហេតុ​រថយន្ត​មាន​ល្បឿន​លឿន​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​។​

​សូម​រម្លឹក​ថា​ករណី​ក្រឡាប់​រថយន្ត​នៅ​ភ្នំ​គូលែន​នេះ​បាន​កើតឡើង​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​១៥​ខែកក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ​ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មក​ពី​ភ្នំពេញ​មក​លេង​ភ្នំ​គូលែន​ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​១២​នាក់​។​ហើយ​នៅ​ថ្ងៃ​ទី​២១​ម្សិល​ម៉ិ​ញ​នេះ​ មាន​ករណី​ក្រឡាប់​រថយន្ត​ម្តងទៀត​បាន​ឆក់​យកអាយុ​ជីវិត​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​២​នាក់​និង​របួសធ្ងន់​ស្រាល​១១​នាក់​។​

​ករណី​នេះ​ដែរ​សមត្ថកិច្ច​បាន​បង្ហើប​ថា​ បណ្តាល​មក​ពី​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​និង​ចង់ទៅ​ផ្លូវ​ថ្មី​តាម​ស្រុក​ស្វាយ​លើ​ជិត​ជាង​ផ្លូវ​ស្រុក​បន្ទាយស្រី​ ហើយ​ភ្ញៀវ​អាច​ទៅ​លេង​ប្រាសាទ​កោះ​កេ​រ៍​ ក៏​បាន​ ៕​

 

ចំនួនអ្នកទស្សនា

    20568917

  • ថ្ងៃនេះ11311
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11311
  • ខែនេះ126461
  • ឆ្នាំនេះ126461
  • សរុប20568917