អាជ្ញាធរ​ជាតិ​ ធំ​ពីរ​ និង​ក្រសួងបរិស្ថាន​ បន្ត​រួម​គ្នា​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​ជំងឺអេដស៍​ មេរោគ​អេ​ដស៍​និង​ផលវិបាក​នៃ​គ្រឿងញៀន​ ក្នុង​វិស័យ​បរិស្ថាន​

22-July-2019 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ នៅ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ ក្រោម​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ បន្ត​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺអេដស៍​ មេរោគ​អេ​ដស៍​ និង​ឥទ្ធិពល​គ្រឿងញៀន​ នៅ​មន្ទីរ​បរិស្ថាន​ក្រោម​អធិបតីភាព​ឯកឧត្តម​ សា​បូ​ អូ​ហ្សា​ណូ​ រដ្ឋលេខាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឧត្តមសេនីយ៍ទោ​ លឹ​ម​ តុង​ហួត​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និង​ស្តា​នីតិសម្បទា​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ឯកឧត្តម​វេជ្ជបណ្ឌិត​ ស៊ឹ​ម​ គឹ​ម​សាន​ ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​និង​ជំងឺអេដស៍​ ឯកឧត្តម​ លី​ សា​រ៉ា​រិ​ទ្ធ​ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ​ ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ តំណាង​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះវិហារ​ មន្ត្រីរាជការ​ តំណាង​មក​ពី​មន្ទីរ​បរិស្ថាន​ ឧ​ទ្យា​នុ​រក្ស​ សរុប​ចំនួន​៦០​នាក់​។​

​ឯកឧត្តម​ លី​ សា​រ៉ា​រិ​ទ្ធ​ អភិបាលរង​ខេត្ត​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​ដោយ​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​របស់​ខេត្ត​ និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់​ជាតិ​បាន​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​បង្ការ​បញ្ហា​គ្រឿងញៀន​-​អេ​ដស៍​នេះ​ឡើង​។​

​ក្នុង​ឱកាស​នោះ​ ថ្លែង​ក្នុង​នាម​ ឯកឧត្តម​ សាយ​ សំ​អាល់​ ឯកឧត្តម​ សា​បូ​ អូ​ហ្សា​ណូ​ រដ្ឋលេខាធិការ​ បាន​មាន​ប្រសាសន៍​ដោយ​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ អគ្គលេខាធិការដ្ឋាន​ អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ផ្តល់​កិច្ចសហការ​ចូលរួម​យ៉ាង​សកម្ម​ប្រកបដោយ​ឆន្ទៈ​មុះ​មុត​ក្នុង​ការ​ដឹកនាំ​ផ្សព្វផ្សាយ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ការងារ​ប្រយុទ្ធ​នឹង​មេរោគ​អេ​ដស៍​ ជំងឺអេដស៍​និង​ការ​ជួយ​គាំពារ​ដល់​ជន​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​។​

​ឯកឧត្តម​ វេជ្ជបណ្ឌិត​ ស៊ឹ​ម​ គឹ​ម​សាន​ ទីប្រឹក្សា​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​និង​សូម​ឲ្យ​អ្នកចូលរួម​ជួយ​បង្ការ​ ទប់ស្កាត់​និង​ផ្សព្វផ្សាយ​បន្ត​ដើម្បី​កុំ​ឲ្យ​មានការ​រីក​រាលដាល​បញ្ហា​មេរោគ​អេ​ដស៍​ រលក​ទី​២​ ហើយ​ខេត្តព្រះវិហារ​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​បាន​ទៅ​ទទួលយក​សេវា​ព្យាបាល​មាន​៣១០​នាក់​។​

​ឧត្ដមសេនីយ៍ទោ​ លឹ​ម​ តុង​ហួត​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និង​ស្តា​នីតិសម្បទា​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងបរិស្ថាន​ដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​លើក​ទី​១​ ដល់ទី​៣​ ហើយ​បាន​នឹង​កំពុង​បន្ត​អនុវត្ត​ផែន​យុទ្ធនាការ​លើក​ទី​៤​ សំដៅ​ការ​បង្ការ​ទប់ស្កាត់​ ការ​រីក​រាលដាល​នូវ​បញ្ហា​គ្រឿងញៀន​ក្នុង​វិស័យ​បរិស្ថាន​។​

​ក្នុង​អង្គ​សិក្ខាសាលា​នេះ​ផង​ដែរ​ បាន​ផ្ដល់​នូវ​ចំនេះដឹង​អំពី​ផល់​ប៉ះពាល់​ និង​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​នៅ​ប្រទេស​កម្ពុជា​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ទាំងអស់​ដើម្បី​បង្កើន​ចំណេះដឹង​ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​សហគមន៍​របស់​ពួក​គាត់​អោយ​មានការ​យល់​ដឹង​ព្រោះ​គ្រឿងញៀន​ និង​ជំងឺអេដស៍​ ជា​បញ្ហា​រួម​របស់​យើង​ទាំងអស់​គ្នា​ ៕​

 

ចំនួនអ្នកទស្សនា

    20566607

  • ថ្ងៃនេះ9001
  • ម្សិលមិញ14181
  • សប្តាហ៍នេះ9001
  • ខែនេះ124151
  • ឆ្នាំនេះ124151
  • សរុប20566607