សៀមរាប៖ ខួប១១ឆ្នាំសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ជិះកង់ប្រមូលមូលនីធិបានថវិកាចំនួន៥៨.០០០ដុល្លារនិងថវិកាចំនួន៧៥លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ខេត្តសៀមរាប។
លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានមានប្រសាសន៍ថា៖ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ហ៊ុន ម៉ាណែត ស្ថាបនិកសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្នុងឱកាសខួប១១ឆ្នាំ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានរៀបចំការជិះកង់ប្រមូលនីធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបានថវិកាជាប្រាក់ដុល្លារចំនួន៥៨.០០០ដុល្លារនិងថវិកាប្រាក់រៀលចំនួន៧៥លានរៀលដែលត្រូវបានប្រគល់ជូននៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។
លោកបានបញ្ជាក់ថា៖ប្រទេសកម្ពុជាមានសុខសន្តិភាពនិងអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីអោយយុវជនកម្ពុជារួមចំណែកមនុស្សធម៌ដល់សង្គមទើបគម្រប់ខួប១១ឆ្នាំសមាគមចនាយុវជនកម្ពុជា(ក្រុម១៥៧)បានរៀបចំការជិះកង់ប្រមូលមូលនីធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយអាយុជីវិតដល់កុមារកម្ពុជាក្នុង១ឆ្នាំរាប់ម៉ឺននាក់។
ក្នុងឱកាសនោះដែរលោក ទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍កោតសសើរចំពោះសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ដែលរៀបចំយកទីតាំងខេត្តសៀមរាបជិះកង់ប្រមូលមូលនីធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលមានអ្នកជិះកង់រាបពាន់អ្នកជិះកង់ចេញពីចំណុចអង្គស្យង់យូឆ្លងជិះតាមផ្លូវឆ្លងកាត់តាមប្រាសាទទៅដល់ទីលានជល់ដំរីហើយត្រឡប់មកជួបជុំគ្នានៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាបដើម្បីប្រគល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកបានសំណូមពរថា៖អាចនិងមានព្រឹត្តិការណ៍បែបនេះបន្តទៀតនៅខេត្តសៀមរាបដូចសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ដែលបានរៀបចំឡើងដែលអ្នកជិះកង់ជាច្រើនពាន់នាក់ហើយសង្ឃឹមថានិងមានក្រុមណាមួយរៀបចំធ្វើឡើងដើម្បីប្រមូលមូលនីធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាសៀបរាបបន្តទៀត ៕