នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ ដឹកនាំ​កិច្ចប្រជុំ​យុទ្ធនាការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ តាម​បណ្តា​ព្រំដែន​កម្ពុជា​-​វៀតណាម​

22-July-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ដឹកនាំ​កិច្ចប្រជុំ​យុទ្ធនាការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ តាម​បណ្តា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាន​ប្រសាសន៍​ថា​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ការ​ផ្តាំផ្ញើ​មាន​៣​ចំណុចរួម​មាន​៖
១-​ត្រូវ​បើ​ការ​បង្ក្រាប​ ឱ្យ​បាន​កន្លែង​ក្លឹ​ប​កំសាន្ត​ដែល​ប្រើប្រាស់​គ្រឿងញៀន​។​
២-​ត្រូវ​បើក​យុទ្ធនាការ​បង្ក្រាប​កន្លែង​ទីតាំង​លួច​ផ្សំ​ លួច​ច្នៃ​គ្រឿងញៀន​នៅ​ក្នុង​ទឹកដី​កម្ពុជា​។​
៣-​ការ​នាំ​ចូល​គ្រឿងញៀន​ពី​ក្រៅ​ចូល​មក​កម្ពុជា​(​ការ​នាំ​ចូល​តាម​ទិស​ភូមិភាគ​ឦសាន​ តាម​ច្រក​ផ្លូវគោក​ ពាក់ព័ន្ធ​ខេត្ត​ចំនួន​៣​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មាន​ប្រសាសន៍​បន្ត​ថា​ដើម្បី​ពង្រឹង​វិធានការ​អនុវត្ត​ច្បាប់​ និង​បង្កើន​វិធានការ​ជំនាញ​៖
-​បណ្តា​អង្គភាព​ជំនាញ​នានា​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ (​មន្ត្រី​អន្តោប្រវេសន៍​ ភ្នាក់ងារ​គយ​-​រដ្ឋាករ​)​ ត្រូវ​យកចិត្តទុកដាក់​ក្តាប់​សភាពការណ៍​ និង​ប្រមូល​ព័ត៌មាន​ ដើម្បី​ម្ចាស់​ការ​ត្រួតពិនិត្យ​ និង​ចាត់វិធានការ​ សហការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
-​ វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ ត្រូវ​បង្កើន​សកម្មភាព​ល្បាត​ត្រួតពិនិត្យ​គ្រប់គ្រង​សភាពការណ៍​បទ​
​ល្មើស​ឲ្យ​បាន​ហ្មត់ចត់​ លុប​បំបាត់​ឱកាស​នៃ​ការ​លួច​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ប្រទេស​
​ទាំង​ពីរ​ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ឃ្លាំមើល​ជា​ប្រចាំ​ នៅ​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​នានា​ដែល​បង្ក​លក្ខណៈ​
​អំណោយផល​ដល់​ពួក​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​។​ ជាមួយ​គ្នា​នេះ​ ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ព័ត៌មាន​
​បន្ទាន់​ជាមួយ​សម​ភាគី​វៀតណាម​ ដើម្បី​ក្តាប់​សភាពការណ៍​ និង​មាន​វិធានការ​សហការ​ ទប់ស្កាត់​សកម្មភាព​
​បទល្មើស​គ្រឿងញៀន​ទាន់​ពេលវេលា​។​
-​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ត្រូវ​៖
+​រៀបចំ​ផែនទី​រួម​ ដើម្បី​តាមដាន​ វាយតម្លៃ​កំណត់​ភូមិសាស្ត្រ​អាទិភាព​ក្នុង​ការ​ប្រមូលផ្តុំ​ដឹកនាំ​កម្លាំង​ជំនាញ​
-​ បង្កើន​សកម្មភាព​ស្រាវជ្រាវ​ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន​
​ដើម្បី​ក្តាប់​ភូមិសាស្ត្រ​នៃ​ការ​ចរាចរណ៍​លួច​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ទៅ​មក​ និង​មាន​វិធានការ​
​ដោះស្រាយ​ បង្ក្រាប​បាន​ទាន់​ពេលវេលា​។​
+​បង្កើន​ការ​កសាង​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​ឲ្យ​មានគុណ​ភាព​ខ្ពស់​ និង​បញ្ហា​ប​កម្លាំង​ទាំងនេះ​នៅ​គោលដៅ​
​សំខាន់ៗ​តាម​បណ្តោយ​ព្រំដែន​ដែល​អាច​ ឬ​ងាយ​កើតឡើង​នូវ​បទល្មើស​គ្រឿងញៀន​ ។​
-​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ត្រូវ​៖
+​បង្កើត​នូវ​យន្តការ​ប្រចាំ​បញ្ជា​អចិន្ត្រៃយ៍​ ដើម្បី​ក្តាប់​សភាពការណ៍​ ប្រមូល​ព័ត៌មាន​ និង​ដាក់​ចេញ​វិធានការ​
​បញ្ជា​ដឹកនាំ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាន់​ពេលវេលា​។​
+​ប្រមូល​ចងក្រង​ គ្រប់គ្រង​ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប់​ជា​ប្រចាំ​ មុខសញ្ញា​ល្មើស​គ្រប់​ប្រភេទ​ ក្នុង​នោះ​មុខសញ្ញា​បទល្មើស​គ្រឿងញៀន​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ត្រូវ​បែងចែក​ការ​គ្រប់គ្រង​តាមដាន​មានការ​ទទួលខុសត្រូវ​ច្បាស់លាស់​ និង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​រាល់​សកម្មភាព​ប្រែប្រួល​របស់​មុខសញ្ញា​។​

-​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​គាំទ្រ​ និង​ជំរុញ​សកម្មភាព​របស់​មន្ត្រី​នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ (BLO)
​ឲ្យ​កាន់តែ​សកម្ម​ និង​ប្រសើរ​ថែម​ទៀត​ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ "​ បំប៉ន​បន្ថែម​នូវ​វគ្គ​ខ្លីៗ​នៅ​ហ្នឹង​កន្លែង​
​ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្នុង​ការងារ​ទំនាក់ទំនង​ព័ត៌មាន​ជាមួយ​ភាគី​មិត្ត​បាន​ល្អ​ និង​ឆាប់រហ័ស​ទាន់​ពេល​
​វេលា​។​
-​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ត្រូវ​៖
+​បង្កើត​យន្តការ​ទំនាក់ទំនង​ទាន់​ហេតុការណ៍​ជាមួយ​សម​ភាគី​វៀតណាម​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​សហការ​ ចាត់វិធានការ​ បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាន់​ពេលវេលា​។​
+​បង្កើត​គណៈ​បញ្ជាការ​ករណី​(​ក្នុង​ករណី​ចាំបាច់​)​ សំដៅ​សហការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេ​ក្លោ​ង​កាត់​ផ្តាច់​ខ្សែរយៈ​ ឬ​បណ្តាញ​ឧក្រិដ្ឋជន​គ្រឿងញៀន​ ដើម្បី​បង្ក្រាប​ឲ្យ​ដល់​ឬ​ស​គល់​ ។​
-​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចសហការ​ជាមួយ​ភាគី​មិត្ត​ ដើម្បី​ជំរុញ​ការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​តាម​ដីកា​
​របស់​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕


ចំនួនអ្នកទស្សនា

    20565967

  • ថ្ងៃនេះ8361
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8361
  • ខែនេះ123511
  • ឆ្នាំនេះ123511
  • សរុប20565967