គ្រួសារ​នៃ​សព​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​មា្ន​ក់​ បាន​ទទួល​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​

23-July-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ គ្រួសារ​នៃ​សព​ របស់​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​ ដែល​ជួប​រឿង​អកុសល​ គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​បាត​បង់ជីវិត​ កាលពី​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ និង​មាន​មហាជន​ជា​ច្រើន​ បាន​បង្ហោះ​នូវ​សារ​ចូលរួម​រំលែក​ទុក្ខ​ ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ ដោយ​បាន​រៀបរាប់​ ពី​សកម្មភាព​ របស់​លោក​ កាល​នៅ​រស់​ តែងតែ​ដឹក​ដៃ​ក្មេងៗ​ សិស្សសាលា​បឋម​សិក្សា​ព្រែក​លៀប​ ឆ្លងផ្លូវ​ស្ទើរ​រាល់ថ្ងៃ​ បែ​ជា​ទទួលមរណៈភាព​ត្រឹម​មួយ​ពព្រិច​ភ្នែក​ បន្សល់​ទុក​នូវ​ភរិយា​វ័យ​២៦​ឆ្នាំ​ និង​កូនស្រី​អាយុ​១​ឆ្នាំ​ បាន​ទទួល​ថវិកា​ចំនួន​ សែសិប​លាន​ បួន​សែន​រៀល​ (40,400,000​ ៛)​ ដែល​ជា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ទូ​ទាំង​ប្រទេស​ បង្កើត​ឡើង​ដោយ​ លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទុកជា​ការ​សម្រាល​បន្ទុក​ក្រុម​គ្រួសារ​នៃ​សព​ សម្រាប់​យក​ទៅ​ដោះស្រាយ​ជីវភាព​ តទៅ​ថ្ងៃ​មុខ​។​

លោក​អនុសេនីយ៍ត្រី​ សុខ​ ពិសី​ គឺជា​បុគ្គល​សកម្ម​មួយ​រូប​ ដែល​បាន​ចូលរួម​បំពេញការងារ​នៅ​ក្នុង​មូលដ្ឋាន​ កងរាជអាវុធហត្ថ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ បាន​យ៉ាង​ខ្ជាប់ខ្ជួន​ ទាំង​ការងារ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ ការងារ​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ជា​ពិសេស​គឺ​ការងារ​សម្រួល​ចរាចរណ៍​ និង​ជូន​ប្អូនៗ​កុមារ​ដែល​ជា​សិស្សសាលា​ បឋម​សិក្សា​ព្រែក​លៀប​ ឆ្លងផ្លូវ​នៅ​ម៉ោង​ចេញ​និង​ចូល​សាលារៀន​។​ ពេល​ដែល​លោក​ សុខ​ ពិសី​ ទទួលមរណៈភាព​ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ បងប្អូន​សាច់​ញាត​ មិត្ត​រួមការ​ងារ​ និង​ថ្នាក់ដឹកនាំ​អង្គភាព​ មានការ​ក្តុកក្តួល​ សោកស្តាយ​ អាឡោះអាល័យ​ យ៉ាង​ខ្លាំង​ ជា​ពិសេស​គឺ​ មហាជន​ជា​ច្រើន​ បាន​សម្តែង​ការ​អាណិតអាសូរ​ និង​ បាន​បង្ហោះ​នូវ​សារ​ចូលរួម​រំលែក​ទុក្ខ​ ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ តៗ​គ្នា​ទាំង​សោកស្តាយ​ ។​ ដូច្នេះ​ការ​បាត់បង់​ លោក​ សុខ​ ពិសី​ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​ល្អ​មួយ​រូប​ សម្រាប់​គ្រួសារ​ អង្គភាព​ និង​សង្គម​ជាតិ​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20568767

  • ថ្ងៃនេះ11161
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11161
  • ខែនេះ126311
  • ឆ្នាំនេះ126311
  • សរុប20568767