ឯ​ឧ​.​ ទេស​.​ ស៊ុន​ ចាន់​ថុ​ល​ អនុញ្ញាត​ឲ្យ​ពិនិត្យ​លទ្ធភាព​ សាងសង់​ស្ថានីយ៍​ ថ្លឹង​រថយន្ត​ ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ ក្នុង​ខេត្តព្រះវិហារ​

23-July-2019 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ នៅ​ថ្ងៃ​អង្គារ​ ០៧​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ ដឹក​ជញ្ជូន​ បាន​អញ្ជើញ​ជា​ អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ​ និង​មន្ត្រីរាជការ​មក​ពី​មន្ទីរ​សរុប​ប្រមាណ​៩៩​នាក់​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​ទាំងមូល​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ក្រើនរំលឹក​មន្ត្រី​ដែល​ជា​អ្នក​ផ្តល់​សេវា​ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹងប្រែង​កែ​លម្អ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​ ទាន់​ពេលវេលា​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ខិតខំ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​បញ្ជ្រាប​ការ​យល់​ដឹង​ច្បាប់​ និង​បទដ្ឋាន​នានា​ ដើម្បី​លុប​បំបាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ និង​ការ​កែ​ច្នៃ​រថយន្ត​ ខុស​លក្ខណៈ​បច្ចេកទេស​។​

​តាម​សំ​ណេ​ី​រ​របស់​មន្ទីរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​អនុញ្ញាត​ឲ្យ​ឯ​ឧ​ រដ្ឋលេខាធិការ​ សេង​ ឈួ​ន​ ពិនិត្យ​លទ្ធភាព​ សាងសង់​ស្ថានីយ៍​ ថ្លឹង​រថយន្ត​ ដឹក​ទំនិញ​ ដេ​ី​ម្បី​ចូលរួម​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ លេ​ី​ស​ទម្ងន់​ ដែល​នាំ​អោយ​ខូចខាត​ផ្លូវ​ និង​ បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ខេត្ត​មួយ​នេះ​។​

​លើស​ពី​នេះ​ទៅ​ទៀត​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ ទាំងអស់​ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ បណ្ដុះបណ្ដាល​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​ ការ​អប់រំ​តាម​សាលារៀន​ ការ​បំពាក់​ផ្លា​ក​សញ្ញា​ ភ្លើង​សញ្ញា​ គំនូស​សញ្ញា​ចរាចរណ៍​ និង​ចំណាំងផ្លាត​ជាដើម​ និង​ជួសជុល​ផ្លូវត្រង់​ចំណុច​គ្រោះថ្នាក់​ Black​ Spots​ ឱ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​ កាត់​បន្ថយ​គ្រោះ​ចរាចរណ៍​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​ចូលរួម​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD​ CARE​ Mobile​ App)​ ដើម្បី​រាយការណ៍​ពី​ជង្ហុក​សំបុកមាន់​ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ និង​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​

​ជាទី​បញ្ចប់​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ និង​ការ​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ថ្នាក់​ ដឹកនាំ​មន្ទីរ​ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ទាំងអស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​ជោគជ័យ​កន្លង​មក​ និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​ខិតខំ​ប្រឹងប្រែង​ ការងារ​ បន្ត​ទៀត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​យើង​ឱ្យ​បាន​ល្អ​៕​

 

ចំនួនអ្នកទស្សនា

    20569727

  • ថ្ងៃនេះ11
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12121
  • ខែនេះ127271
  • ឆ្នាំនេះ127271
  • សរុប20569727