អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ចោរលួច​ម៉ូតូ​ ០១​នាក់​ ទៅ​តុលាការ​

23-July-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ចោរលួច​ម៉ូតូ​ ០១​នាក់​ ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។​

​កាលពី​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១:៣០​នាទី​ មាន​ករណី​បាត់​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ស​ ស៊េរី​ឆ្នាំ​២០១៦​ ស្លាក​លេខ​ ភ្នំពេញ​1FO-0380​ នៅ​ចំណុច​ផ្លូវ​ហាណូយ​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ជា​របស់​ឈ្មោះ​ ធឿ​ន​ សេង​ធឹង​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​។​

បន្ទាប់​ពី​ដឹង​ថា​ម៉ូតូ​ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ បាន​ស្រាវជ្រាវ​រហូត​ដល់កំណត់​មុខ​ស​ញ្ញ៉ា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ០១​នាក់​ ឈ្មោះ​ ម៉ាក​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ យក​មក​ធ្វើការ​សួរនាំ​តែ​ម្តង​។​ ក្រោយ​ពេល​ឃាត់ខ្លួន​បាន​រូបគេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ក្រុងភ្នំពេញ​ ថា​ រូបគេ​ពិតជា​បាន​ដើរ​ចូល​ទៅ​លួច​ម៉ូតូ​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ខាងលើ​ ពិតប្រាកដ​មែន​ ហើយ​បាន​យក​ម៉ូតូ​នោះ​ទៅ​ទុក​កន្លែង​ផ្ញើ​ម៉ូតូ​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ៕​

 

ចំនួនអ្នកទស្សនា

    20570107

  • ថ្ងៃនេះ391
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12501
  • ខែនេះ127651
  • ឆ្នាំនេះ127651
  • សរុប20570107