កំពង់ធំ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តបុក និងម៉ូតូពីរគ្រឿងក្នុងដំណើរបញ្ច្រាស់ទិសដៅគ្នាបណ្តាលអោយបុរស២នាក់ស្លាប់(ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់ពេទ្យបង្អែកស្រុកជើងព្រៃ និងរបួសធ្ងន់ម្នាក់ របួសស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង២០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រ៩៤-៩៥ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឱ្យដឹងថាម៉ូតូទី១ ម៉ាកហុងដា១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១BG-៨៥៦៩ ទិសដៅពីត្បូងទៅជើងដោយឈ្មោះអ៊ុក នុល ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មុខរបរ កសិករ របួសស្រាល ពាក់មួកសុវត្ថិភាព។ អ្នកដំណើរឈ្មោះ សេង ឃាងស្រី អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធមុខរបរកសិករ ពាក់មួកសុវត្ថិភាពរបួសស្រាល។
ម៉ូតូទី២ ហុងដា ១២៥ពណ៌ខ្មៅ លេខភ្នំពេញ ១GA-១៩៧២ បើកបរដោយឈ្មោះជន ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទិសដៅត្បូងជើង មុខរបរកម្មករសំណង់ មិនពាក់មួកសុវត្ថិភាព របួសធ្ងន់។ អ្នករួមដំណើរ ឈ្មោះជា ហានភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរកម្មករសំណង់ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ។
រថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ធំ ៣A-២២៦៨ ទិសដៅពីជើងមកត្បូង (ដឹកសត្វម៉ាន់) បានរេចង្កូតទៅបុកម៉ូតូនៅគន្លងខាងធ្វេង រួចរេចង្កូត មកខាងស្តាំវិញ បណ្តាលឲ្យក្រឡាប់ផ្អៀង។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅពេទ្យបង្អែកស្រុកជើងព្រៃ និងចុះវាស់វែងធ្វើកំណត់ហេតុបញ្ជូនវត្ថុតាងរថយន្តមួយ និងម៉ូតូ០២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានបារាយណ៍និងបន្ដបើកការស៊ីបអង្កេតរកម្ចាស់រថយន្ដ អោយចូលខ្លួន មកដោះស្រាយតាមច្បាប់។ មូលហេតុបមឋបង្កពីអ្នកបើកបររថយន្តបើកបរស្ថិតក្នុងស្ថានភាពងងុយដេក ៕