ព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាបខារ៉ាអូខេមួយកន្លែងឈ្មោះ អូបាម៉ា ឃាត់ខ្លួនមនុស្សចំនួន១៥០ នាក់ ស្រី៤៨នាក់ ជនជាតិចិន(កំពុងប្រើប្រាស់គ្រឿងញៀនតាមបន្ទប់)។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើបានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីគណៈបញ្ជាការឯកភាពខេត្ត នឹងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លោកឧត្តមសេន៍ទោស្នងការបានឱ្យបន្តថា ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកបានៈ ជ្រុញសម្រាប់ប្រើគ្រឿងញៀន ចំនួន៣៥ជ្រុញ និងគ្រឿងញៀនចមួយចំនួនប្រភេទKetamin។
បច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានដើម្បីសាកសួរយកចម្លើយ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕