ពោធិ៍សាត់៖ ប្រភពពីសមត្ថកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថាលោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានដឹកនាំកម្លាំងសមត្ថកិច្ចឃាត់ខ្លួនលោក លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ កន្លែងដែលលោកនិងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថាក្រោយការចាប់ខ្លួនប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ កម្លាំងជំនាញបានយកមកសួរនាំនៅភ្នំពេញ។ ពាក់ព័ន្ធករណីខាងលើ សារព័ត៌មានយើងមិនអាចសុំព័ត៌មានលម្អិតពីលោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននៅឡើយទេនៅព្រឹកនេះដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល៕