ឪពុកចុង​ចិត្ត​តិ​ច្ឆា​ន​ បាន​ចាប់រំលោភ​កូនស្រី​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ទើប​បែកធ្លាយ​

27-July-2019 | ដោយ ពលមនសិការ

​ព្រៃវែង​៖​ ឪពុកចុង​ចិត្ត​តិ​ច្ឆា​ន​ បាន​ចាប់រំលោភ​កូនស្រី​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ទើប​បែកធ្លាយ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ប្រាសាទ​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ជ្រលង​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ខាងលើ​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឈ្មោះ​ ហ៊ុន​ សា​វៀន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រលង​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ បាន​ បាន​រាយ​ការ​ណៅ​ទៅ​លោក​មេ​ភូមិ​ជ្រលង​ថា​ជនសង្ស័យ​ឈ្មោះ​ ញ៉ែ​ម​ នួន​ ត្រូវជា​ឪពុកចុង​បាន​ចាប់រំលោភ​កូន​របស់​ខ្លួន​ ដែល​ត្រូវជា​ក្មួយ​ស្រី​របស់​គាត់​។​

​ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ មេ​ភូមិ​ជ្រលង​ បាន​រាយការណ៍​តាម​ទូរស័ព្ទ​មក​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រាសាទ​នូវ​ករណី​ខាងលើ​នេះ​ទៀត​នឹង​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ធ្វើ​អន្តរាគមន៍​។​

​បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ញ៉ែ​ម​ នួន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រលង​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ យក​មក​ប៉ុស្តិ៍​ដើម្បី​ស៊ើបសួរ​បញ្ជាក់​។​

​សមត្ថកិច្ច​បន្ត​ថា​ តាម​ការ​សាកសួរ​ជន​រង​គ្រោះ​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រលង​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ ឪពុកចុង​ឈ្មោះ​ញ៉ែ​ម​ នួន​ បាន​ចាប់រំលោភ​រូប​ខ្លួន​តាំង​​ពី​អាយុ​១៣​ឆ្នាំ​ រហូត​ដល់​១៤​ឆ្នាំ​ ជា​ច្រើន​ដង​រួច​មក​ហើយ​តែ​គាត់​គំរាម​មិន​អោយ​និយាយ​ប្រាប់​អ្នក​ណា​ឡើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ញ៉ែ​ម​ នួន​ សមត្ថកិច្ច​ឃាត់ខ្លួន​ទុក​នៅ​ប៉ុស្តិ៍​ប្រាសាទ​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    20564437

  • ថ្ងៃនេះ6831
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6831
  • ខែនេះ121981
  • ឆ្នាំនេះ121981
  • សរុប20564437