សៀមរាប៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ប៉ិល ប៉ាង ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់ចែក ឃុំកៀនសង្គែ ស្រុកសូនិគម ខេត្តសៀមរាប ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន), ទី២-ឈ្មោះ ឈិន ផាន្មី ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិខ្មែរ មានទីលំនៅភូមិដំដែក ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន) និងទី៣-ឈ្មោះ ថន សិលា ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូនិគម ខេត្តសៀមរាប ពីបទចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។
ដកហូតវត្ថុតាងមានរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០១កញ្ចប់ស្មើនឹងទំងន់ ០,១ក្រាមទាំងសំបក និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕