សៀមរាប៖ ជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែងនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន និងកម្លាំងប៉ុស្តិ៍ស្រែណូយ ឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចភូមិខ្សាច់ពពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ហុង ប៉ូហេង អធិការនគរបាលស្រុក បានឱ្យដឹងថាក្នុងការបង្ក្រាបខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ និងបន្តពន្លាតដែនសមត្ថកិច្ច ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ នួន សាស់ ភេទប្រុស ឆ្នាំកំណើត១៩៧៥ ទីលំនៅភូមិខ្សាច់ពពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
និងជនសង្ស័យផ្សេងទៀតរួមមានៈទី១-ឈ្មោះ ឈីម នន ភេទស្រី ឆ្នាំកំណើត ១៩៧៩ មុខរបរគ្មាន ទីលំនៅ ភូមិខ្សាច់ពពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប, ទី២-ឈ្មោះ រ៉ាន់ រស្មី ភេទប្រុស ឆ្នាំកំណើត២០០៣ មុខរបរគ្មាន ទីលំនៅ ភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប,ទី៣-ឈ្មោះ ណុប វ៉ិត ភេទប្រុស ឆ្នាំកំណើត២០០១ មុខរបរគ្មាន ទីលំនៅ ភូមិអណ្តូងចាន់ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប, ទី៤-ឈ្មោះ ណាង ប៊ុនណាង ភេទប្រុស ឆ្នាំកំណើត២០០៣ មុខរបរគ្មាន ទីលំនៅ ភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប, ទី៥-ឈ្មោះ ប៉ៅ សុភាព ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរគ្មាន ទីលំនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប, ទី៦-ឈ្មោះ តេង ណុល ភេទប្រុស ឆ្នាំកំណើត១៩៨៤មុខរបរគ្មាន ទីលំនៅ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងទី៧-ឈ្មោះ ខាន់ កានភេទប្រុស ឆ្នាំកំណើត១៩៨៤មុខរបរគ្មាន ទីលំនៅ ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដកហូតវត្ថុតាងមានរួមមាន៖ម្សៅមេតំហ្វេតាមីនទឹកកកចំនួន៤២កញ្ចប់ ស្មើនឹងទំងន់ ១៥,១ក្រាមទាំងសំបក, ឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងសំភារៈវេចខ្ចប់គ្រឿង ញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕