ក្មេង​ស្ទាវ​២​ក្រុម​ទំនាស់​ពាក្យ​សំដី​ណាត់​កាប់​គ្នា​បណ្តាល​របួស​ទាំង​សងខាង​ អាវុធហត្ថ​ចាប់​បាន​៧​នាក់​

29-July-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ ក្មេង​ស្ទាវ​២​ក្រុម​ទំនាស់​ពាក្យ​សំដី​ណាត់​កាប់​គ្នា​បណ្តាល​របួស​ទាំង​សងខាង​ចាប់​បាន​៧​នាក់​ ត្រូវ​បាន​បញ្ជូន​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​ ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ត្រី​ យ៉ា​ន់​ សុវណ្ណ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ក្រុង​សិរី​សោភ័ណ​ បាន​ប្រាប់​ថា​៖​ជនសង្ស័យ​ទាំង​៧​នាក់​មាន​១.​ឈ្មោះ​ អាត​ សេរី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ២.​ឈ្មោះ​ សា​រួន​ សែន​សារី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ៣.​ឈ្មោះ​ អោ​ក​ គឹ​ម​លៀង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ៤.​ឈ្មោះ​ ហ៊ុន​ សៀង​ហន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ៥.​ឈ្មោះ​ យក់​ យួន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ៦.​ឈ្មោះ​ ឈួ​ន​ សា​ម៉​ន​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ ៧.​ឈ្មោះ​ ឈូ​យ​ សុភា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ជនសង្ស័យ​ទាំងនេះ​រស់នៅ​ក្រុង​សិរី​សោភ័ណ​។​

​លោក​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មាន​ក្មេង​ស្ទាវ​២​ក្រុម​ប្រមាណ​ជិត​១០​នាក់​បាន​កាប់​គ្នា​បណ្តាល​របួស​នៅ​មុខ​រោងចក្រ​កាត់ដេរ​(​ស៊ីសូផុន​.TK)​នៅ​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ស្ថិត​ភូមិ​ដី​ឡូ​តិ៍​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​។​

​លោក​វរសេនីយ៍ត្រី​ យ៉ា​ន់​ សុវណ្ណ​ បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​ហើយដោយ​ដោយ​ដាក់​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ បោ​ន​ ប៊ិ​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​អន្តរាគមន៍​ភ្លាមៗ​ចាប់​បាន​ចំនួន​៧​នាក់​ នឹង​កាំបិត​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​ហើយ​មាន​របួសធ្ងន់​ម្នាក់​ចំ​ប្រអប់​ឆ្វេង​ហើយ​ចាប់​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​គឺ​មូលហេតុ​ដែល​ពួក​គេ​កាប់​គ្នា​របួស​ទាំង​សងខាង​នោះ​គឺ​បណ្តាល​មក​ពី​ទំនាស់​ពាក្យ​សំដី​ហើយ​ណាត់​កាប់​គ្នា​នៅ​មុខ​រោងចក្រ​កាត់ដេរ​បណ្តាល​របួស​ទាំ​សងខាង​ហើយ​ត្រូវ​សមត្ត​កិច្ច​ចាប់​ទៀត​។​

​លោក​ឧត្តមសេនីយ៍ត្រី​ បោ​ន​ ប៊ិ​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ ចាប់​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​និង​កាំបិត​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​នេះ​ដែល​ក្រុម​ក្មេង​ស្ទាវ​ទាំង​២​ក្រុម​នេះ​បាន​កាប់​ចាក់​គ្នា​បណ្តាល​របួស​ហើយ​បង្ក​សន្តិសុខ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20564627

  • ថ្ងៃនេះ7021
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7021
  • ខែនេះ122171
  • ឆ្នាំនេះ122171
  • សរុប20564627