កំពង់ចាម៖ មនុស្សប្រុស-ស្រី២នាក់ ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករថយន្តពីក្រោយ។ ឧបទ្ទវហេតុគ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤ ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពាក់ស្លាកលេខ កំពង់ចាម1C-5675 បើកបរដោយឈ្មោះជួន មន ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព) បើកពីជើងទៅត្បូងពេលមកដល់កន្លែងកើតហេតុបានបុករថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខ កោះកុង 3A-0328 អ្នកបើកបរមិនស្គាល់អត្តសញាណបើក(រត់គេចខ្លួន) ស្របទិសពីជើងទៅត្បូង។
សមត្ថកិច្ចបន្តថាជនរងគ្រោះទី១-ឈ្មោះជួន មន ភេទប្រុសអាយុ៣៧ឆ្នាំ ទីលំនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព) ទី២-ឈ្មោះអ៊ុន ច្រឹប ភេទស្រី អាយ៣៣ឆ្នាំ ទីលំនភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (អ្នករួមដំណើរ)។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុបណ្តាលមកពីម៉ូតូប្រើប្រាស់ល្បឿនលឿនបណ្តាលឲ្យទៅបុករថយន្តបើកស្របទិសពីក្រោយ។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ស្តើងជ័យ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកំពុងស្វែងរកអ្នកបើកបររថយន្ត ៕