កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍​លទ្ធផល​ការងារ​ ខែកក្កដា​ និង​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​ ស​.​ណ​.​ន​ របស់​ក្រសួងមហាផ្ទៃ​

29-July-2019 | ដោយ ពលមនសិការ

កែប​៖​ លោក​ឧត្តមសេនីយ៍ត្រី​ បែន​ តារា​ ស្នងការ​នគរបាល​ខេត្ត​កែប​ បន្ទាប់​ពី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​កងកំលាំង​នគរបាល​ខេត្ត​ចំនួន​១៨៣​នាក់​ ក្នុង​ពិធី​គោរព​ទង់ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ លោក​ឧត្តមសេនីយ៍​ ស្នងការ​ បន្ត​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍​លទ្ធផល​ការងារ​ខែកក្កដា​ និង​លើក​ទិស​ដៅ​បន្ត​ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​មានការ​ចូលរួម​ពី​លោក​ លោកស្រី​ ឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការ​រង​ នាយ​ នាយ​រង​កា​រិ​យា​ល​យ័​ អធិការ​ អធិការរង​ នាយ​ នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ សរុប​១០៨​នាក់​។​

​តាម​របាយការណ៍​ខែកក្កដា​ បានឱ្យ​ដឹង​ថា​ក្នុង​ខែកក្កដា​ កន្លង​មកនេះ​សភាពការណ៍​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​៖​ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​២/២​ករណី​ លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ម៉ូតូ​)១​ករណី​,​ហិង្សា​ដោយ​ចេតនា​១​ករណី​ សកម្មភាព​ខាងលើ​ នគរបាល​យើង​បង្ក្រាប​បាន​ចំនួន​១​ករណី​ និង​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​។​ បទល្មើស​គ្រឿងញៀន​ បង្ក្រាប​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​១​ករណី​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​។​ ដោយឡែក​បង្ក្រាប​តាម​ដីការ​១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​,​បង្ក្រាប​ល្បែងស៊ីសង​(​ជល់​មាន់​)៣​ករណី​ ដោយ​អប់រំ​មនុស្ស​ចំនួន​១៩​នាក់​។​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ៥/៨​លើក​ ថយ​ចុះ​៣​លើក​ មនុស្ស​ស្លាប់​(២/២​នាក់​)​ បណ្តាល​ឱ្យ​មនុស្ស​រង​របួសធ្ងន់​(៥/១១​នាក់​)​ ថយ​ចុះ​៦​នាក់​,​របួសស្រាល​(៦/៥​នាក់​)​ កើនឡើង​១​នាក់​ និង​គ្រោះថ្នាក់​សង្គម​៦/៥​លើក​ ករណី​ខ្យល់ព្យុះ​២​លើក​,​ផ្ទុះ​ធុង​ហ្គា​ស​១​លើក​,​ក្មេង​លង់ទឹក​១​លើក​,​គាំងបេះដូង​១​លើក​ និង​អត្តឃាត​(​ចងករ​)១​លើក​ គ្រោះថ្នាក់​សង្គម​ខាងលើ​បណ្តាល​ឱ្យ​របើក​ដំបូល​៣៩​ខ្នង​ ស្លាប់​មនុស្ស​៣​នាក់​ និង​របួសស្រាល​២​នាក់​។​

​ទន្ទឹម​នោះ​យើង​ក៏​បាន​រក្សា​សន្តិសុខ​ សណ្តាប់​ជូន​ប្រជាជន​ និង​ភ្ញៀវ​ទេសចរណ៍​ទូ​ទាំង​ខេត្ត​ ទទួល​បាន​សន្តិសុខ​ និង​ស្ថេ​រ​ភាពល្អ​ ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ និង​ប្រជាជន​មក​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​ បន្ទាប់​ពី​ការ​ចូលរួម​មតិ​ពី​អធិការ​នគរបាល​ក្រុង​ ស្រុក​រួច​មក​។​

មតិ​បូក​សរុប​ទៅ​កាន់​អង្គប្រជុំ​ លោក​ឧត្តមសេនីយ៍ត្រី​ បែន​ តារា​ ស្នងការ​នគរបាល​ខេត្ត​ បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​ សណ​ន​ ចុះ​ថ្ងៃ​ទី​០៥​ កក្កដា​ ២០១៩​ របស់​ក្រសួងមហាផ្ទៃ​ ស្តី​ពី​ការ​គ្រប់គ្រង​មន្ត្រី​នគរបាល​ជាតិ​ ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​និង​មធ្យោបាយ​ និង​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​១៧០៩​ ស​ជ​ណ​ របស់​ក្រសួងមហាផ្ទៃ​ ស្តី​ពី​សំណើសុំ​កិច្ចសហការ​ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​១៩-២០​ ខែសីហា​ ២០១៩​។​

​ទន្ទឹម​នោះ​លោកស្នងការ​បាន​សំដែង​នូវ​ការ​កោតសរសើរ​ និង​គាំទ្រ​លទ្ធផល​ការងារ​នា​ពេល​កន្លង​មក​ និង​បាន​លើក​ឡើង​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ ព្រមទាំង​បាន​ដាក់​ចេញ​នូវ​គោលការណ៍​វិធាន​ការណ៍​ ការងារ​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ក្នុង​ការ​បង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​,​គ្រឿងញៀន​ និង​ក្មេង​ទំនើង​ នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​ឱ្យ​បាន​ទាន់​ពេល​ ដល់​ផែន​នីមួយៗ​ អធិការ​នគរបាល​ក្រុង​ ស្រុក​ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥​ និង​បន្ត​រួម​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ សមត្ថកិច្ច​ពាក់​ព​ន្ធ័​ អនុវត្តន៍​ឱ្យ​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ត​ទៀត​។​
​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ត្រី​ ស្នងការ​ បាន​ណែនាំ​បន្ថែម​ នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​អង្គភាព​ និង​រួម​សហការ​គ្នា​ក្នុង​ការងារ​ជំនាញ​នីមួយៗ​ក្នុង​អង្គភាព​ឱ្យ​បាន​ល្អ​បន្ត​ទៀត​ និង​ពង្រឹង​ការ​ប្រចាំការ​ ប្រចាំ​បញ្ជា​អោយ​បាន​គ្រប់ៗ​អង្គភាព​ផង​ដែរ​៕


ចំនួនអ្នកទស្សនា

    20565887

  • ថ្ងៃនេះ8281
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8281
  • ខែនេះ123431
  • ឆ្នាំនេះ123431
  • សរុប20565887