ស្លាប់​២​នាក់​ និង​កម្មករ​ក​ម្មា​រិ​នី​៣១​នាក់​ទៀត​ រង​របួសធ្ងន់​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​

30-July-2019 | ដោយ ពលមនសិការ

​ស្វាយ​រៀង​៖​ កម្មករ​ក​ម្មា​ការិនី​២​នាក់​ បាន​ស្លាប់​និង​កម្មករ​ក​ម្មា​រិ​នី​៣១​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​។​ ឧបទ្ទវហេតុ​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៧​និង​ ១០​នាទី​ព្រឹក​ នៅ​ភូមិ​កំពង់​រទេះ​ ឃុំ​ពពែ​ត​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ​.​ព​២AM-៣៤៦២​ ដឹក​កម្មករ​រោងចក្រ​ អ្នកបើកបរ​ឈ្មោះ​ ខេន​ សា​វៀន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ដឹក​កម្មករ​រស់នៅ​ភូមិ​បាត់​ថង់​ ឃុំ​គគីរ​សោម​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ បណ្តាល​អោយ​រង​របួសធ្ងន់​ស្រាល​៣១​នាក់​ ក្នុង​នោះ​ស្លាប់​ចំនួន​០២​នាក់​ (​ស្រី​០១​នាក់​)​។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ចំនួន​១៧​នាក់​(​ស្លាប់​២​នាក់​)​ និង​បាន​បញ្ជូន​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ចំនួន​១៦​នាក់​។​ មូលហេតុ​៖​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន​ ជាន់​ហ្វ្រាំង​វី​រេ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួន​ ៕


ចំនួនអ្នកទស្សនា

    20565497

  • ថ្ងៃនេះ7891
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7891
  • ខែនេះ123041
  • ឆ្នាំនេះ123041
  • សរុប20565497