ឧត្តរមានជ័យ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសំរោង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្មាច់ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវ លេខ៤ ស្ថិតនៅក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង សំរោង បានឱ្យដឹងថាជនសង្ស័យឈ្មោះ ចាន់ សារុំ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងសែនជ័យ២ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វត្ថុតាងដកហូតៈថ្នាំញៀនប្រភេទមេតំហ្វេតាមីនICE ម៉ាទឹកកក ចំនួន២៣កញ្ចប់ ស្មើនឹង៨៥.០៩ក្រាម។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕