ភ្នំពេញ៖ ទីតាំងបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងត្រូវបានកម្លាំងប៉ុស្តិ៍នគររដ្ឋបាលបឹងសាឡាង អធិដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី សឺ វណ្ណនី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបផ្ទះលេខ១៦២Eo ផ្លូវ២៧១ ក្រុម៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០នឹង៣០នាទី។
សមត្ថកិច្ចបានឱ្យដឹងថាក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ប្រុស០៣នាក់។
វត្ថុតាងរួមមានៈ ស្រោមអនាម័យមិនទាន់ប្រើចំនួន២៧ស្រោមប្រើរួចចំនួន២៣, ដបកែច្នៃចម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ, ឯកសារខ្ចីលុយចំនួនមួយ, ម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ100 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FT-3308។ បច្ចុប្បន្ន សមត្ថកិច្ចសំរេចបិទទីតាំងខាងលើជាបណ្ដោះអាសន្ន និងជនសង្ស័យចំនួន០៨នាក់ បញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ៕