លោក​អធិការរង​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ម្នាក់​ រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​រថយន្ត​

31-July-2019 | ដោយ ពលមនសិការ

កំពត​៖​ លោក​អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ម្នាក់​ បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​រថយន្ត​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​ កាលពី​ថ្ងៃ​អង្គារ​ ១៤​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ស្ថិត​លើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ ស្ថិត​ក្នុងភូមិ​អូរ​តូច​ សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត​ ខេត្តកំពត​។​

​ប្រភព​ពី​នគរបាល​ខេត្តកំពត​បានឱ្យ​ដឹង​ថា​អ្នកបើកបរ​រថភ្លើង​ឈ្មោះ​ យ៉ែ​ម​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ បើកបរ​រថភ្លើង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ មក​ដល់​ចំណុច​កើតហេតុ​ ជា​ចំណុច​ឆ្លងកាត់​ផ្លូវ​គ្រួ​ស​ក្រហម​ មិន​បាន​ស៊ី​ផ្លេ​រ​ ក៏​បាន​បុក​រថយន្ត​មួយ​គ្រឿង​ ចំ​ទ្វារ​មុខ​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត​ បុក​រុញ​រថយន្ត​ដល់​ចម្ងាយ​៧០០​ម៉ែត្រ​ទើប​ឈប់​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ឆែម​ ហាក់​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មានមុខ​ងារ​ជា​អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​តូច​ សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត​ ខេត្តកំពត​ បើកបរ​រថយន្ត​ម៉ាក​ TOYOTA​ RAV4​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AK-១៥៣៨​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ មក​ដល់​ចំណុច​កើតហេតុ​ ក៏​ត្រូវ​រថភ្លើង​បុក​ បណ្តាល​ឲ្យ​រង​របួស​កម្រិត​ធ្ងន់​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អនុស្សាវរីយ​ ស៊ុន​យ៉ា​ឃៀ​ល​ ៕

 

ចំនួនអ្នកទស្សនា

    20565207

  • ថ្ងៃនេះ7601
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7601
  • ខែនេះ122751
  • ឆ្នាំនេះ122751
  • សរុប20565207