រថភ្លើង​បុក​រថយន្ត​ នៅ​ស្រុក​ដំណាក់​ចង្អើរ​ ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​ រថភ្លើង​បន្ត​ទៅ​បាត់​

31-July-2019 | ដោយ ពលមនសិការ

​កែប​៖​ កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២​នឹង​៥០​នាទី​រសៀល​ នៅ​ភូមិ​ចំកា​ចេក​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ដ​កែប​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​រថយន្ត​ និង​រថភ្លើង​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ភាគី​រថយន្ដ​ម៉ាក​នី​សាន់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ KPS-0674​ (​ចង្កូត​ស្តាំ​)​ ជា​រថយន្ត​របស់​ ក្រុមហ៊ុន​ អិ​ល​ អិន​ អេស​ ខេ​ ខន​ស្ត្រា​ក់សិន​ បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​គេចខ្លួន​មិន​ស្គាល់​អត្ដសញ្ញាណ​។​ ចំណែក​រថភ្លើង​ដឹក​ធ្យូងថ្ម​បើកបរ​ពី​លិចទៅ​កើត​ ពេល​ប៉ះ​រថយន្ត​ហើយ​មិន​បាន​ឈប់​ទេ​ រួច​បន្តដំណើរ​ឆ្ពោះទៅ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ បាន​វាស់វែង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20563987

  • ថ្ងៃនេះ6381
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6381
  • ខែនេះ121531
  • ឆ្នាំនេះ121531
  • សរុប20563987