ស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តដឹកមាន់ ឡើងវ៉ាជែងមិនប្រយ័ត្ន ទៅបុករថយន្តដឹកកម្មករពេញទំហឹងបណ្តាលឱ្យកម្មករកម្មការិនីចំនួន៣៥នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦នឹង៣៥នាទីព្រឹក ស្ថិតនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមរបាយការណ៍របស់នគរបាលខេត្តស្វាយរៀងបានឱ្យដឹងថាជនរងគ្រោះបឋមចំនួន៣៥នាក់ របួសធ្ងន់ ស្រាល ប្រុស៥នាក់ (មិនមានស្លាប់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងទាំងអស់។ បច្ចុប្បន្នភ្នាក់ងារប្រចាំការនៅមន្ទីរពេទ្យបង្អែក និងមន្ត្រីបុគ្គលិកប.ស.សខេត្តស្វាយរៀងកំពុងចាំសម្របសម្រួលបន្ត ៕