ភ្នំពេញ៖ មនុស្ស៩នាក់ ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ត្រូវកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌទួលគោកឃាត់ខ្លួនកាលពីថៃ្ងទី៣១ ខែកក្កដា ឆាំ្ន២០១៩ វេលាម៉ោងប្រហែល១៥នឹង៣០នាទី នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់នគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថាជនសង្ស័យទាំង៩នាក់រួមមានៈ
១-ឈ្មោះ ម៉ៅ រិទ្ធ ភេទប្រុស អាយុ១៥ឆាំ្ន ជនជាតិខែ្មរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកលេង)។
២-ឈ្មោះ ជឹម សុភ័ណ្ឌ ភេទប្រុស អាយុ២៧ឆាំ្ន ជនជាតិខែ្មរ មុខរបរ កម្មករ ស្ដង់លក់ផ្លែឈើ ស្នាក់នៅបណ្ដោះអាសន្ន ស្ដង់លេខ១៥C ផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកលេង)។
៣-ឈ្មោះ នួន ចាន់ធី ភេទប្រុស អាយុ៣៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ក្នុងរាជធានីភ្នំពេញ (ជាអ្នកលេង)។
៤-ឈ្មោះ ជិន ថុល ភេទប្រុស អាយុ៣២ឆាំ្ន ជនជាតិខែ្មរ មុខរបរ កម្មករលីសែង ស្នាក់នៅមិនពិតប្រាដ ក្នុងរាជធានីភ្នំពេញ (ជាអ្នកលេង)។
៥-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ២០ឆាំ្ន ជនជាតិខែ្មរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកលេង) ។
៦-ឈ្មោះ ហា លាងថៃ ភេទប្រុស អាយុ១៨ឆាំ្ន ជនជាតិខែ្មរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកលេង)។
៧-ឈ្មោះ ក្រ ផល្លា ភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិខែ្មរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាដ ក្នុងរាជធានីភ្នំពេញ (ជាអ្នកលេង)។
៨-ឈ្មោះ ហេង មករា ភេទប្រុស អាយុ៣៥ឆាំ្ន ជនជាតិខែ្មរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកលេង)។
៩-ឈ្មោះ ស៊ុ ចិន្ដា ភេទស្រី អាយុ២០ឆាំ្ន ជនជាតិខែ្មរ មុខរបរ បុគ្គលិកបោសសំអាត ស្នាក់នៅផ្ទះលេខ៤០ ផ្លូវ លេខ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាបុគ្គលិកបោសសំអាតផ្ទះ)។
វត្ថុតាងចាប់យកមាន៖ ទូរហ្គេមបាញ់ត្រីចំនួន០២ទូរ, កៅអីសំរាប់អង្គុយលេងចំនួន០៦ និងកង្ហារបញ្ឈរចំនួន០៣ (សមត្ថកិច្ចយើងបានប្រគល់ជូនសាលាខណ្ឌទួលគោក ដើម្បីរក្សារទុកជាបណ្ដោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕