ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យចំនួន០៤នាក់រួមមាន៖
១-ឈ្មោះ នៅ សុខរិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
២-ឈ្មោះ ឡុង និត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
៣-ឈ្មោះ ពត រ៉ុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
៤-ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដកហូត៖ ក្រាមសថ្លា០២កូនថង់តូច និងម៉ូតូ១គ្រឿង ម៉ាកវ៉េវ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខព្រៃវែង 1J-6312។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕