ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២៣នឹង៣០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖១.ឈ្មោះ ម៉ែន ឆៃរ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិប្រក់ក្ដារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
២.ឈ្មោះ ម៉ង ណារ៉ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិចេត្តិទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
៣.ឈ្មោះ ពេជ្រ ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ ដកហូតក្រាមសថ្លា០១កញ្ចប់ថង់តូច។
៤.ឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។
៥.ឈ្មោះ ហឹន វិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
៦.ឈ្មោះ ប៊ុត សុផល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។ដកហូតក្រាមសថ្លា០២កញ្ចប់។
៧.ឈ្មោះ ឡែ យ៉ាំងសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកក្ដាម ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ដកហូតក្រាមសថ្លា០១កញ្ចប់។
សម្ភារៈដកហូត៖ គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០៤កញ្ចប់ថង់តូច, ម៉ូតូម៉ាកស៊ុយសូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១B-៦៤៤៨ ចំនួន០១គ្រឿង, ម៉ូតូម៉ាកស៊ុយសូគី ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BI-៩២៧៦ ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាZoomer x ពណ៌សលាយក្រហម ពាក់ស្លាកលេខ១GY-៨៧១៥ ចំនួន០១គ្រឿង,ទូរស័ព្ទដៃចំនួន០១គ្រឿង។
សមត្ថកិច្ចបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៏ប្រទះឃើញជនសង្ស័យទាំង០៧នាក់ខាងលើ ជិៈម៉ូតូ០៣គ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ឆែកឆេរ រួចក៏ប្រទះឃើញគ្រឿងញៀន ប្រភេទក្រាមសថ្លាចំនួន០៤កញ្ចប់ថង់តូច។ ភ្លាមនោះកម្លាំងយើងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។
បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕