បុរស​ម្នាក់​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​ស្រាល​២​នាក់​

02-August-2019 | ដោយ ពលមនសិការ

​ត្បូងឃ្មុំ​៖​ បុរស​ម្នាក់​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​២​នាក់​។​ ឧបទ្ទវហេតុ​ខាងលើ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​នឹង​៣០​នាទី​ លើ​ផ្លូវជាតិ​លេខ​១១​ ចន្លោះ​គីឡូ​មែ​ត​លេខ​៧៣-៧៤​ នៅ​ភូមិ​លេខ​៥​ ឃុំ​អំពិល​តា​ពក​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​រថយន្ត​បង្កហេតុ​ម៉ា​កតា​កូ​ម៉ា​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AH-0745​ បើកបរ​ដោយ​ឈ្មោះ​ អ៊ុ​ក​ សុខ​ណេ​ត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ស្រែ​ស្ពៃ​ ឃុំ​គង​ជ័យ​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​(​របួសស្រាល​)​។​ ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សាត​ ម៉ាច​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជាតិខ្មែរ​នៅ​ភូមិ​លេខ​១​ ឃុំ​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ឌុ​ប​ប្រពន្ធ​ឈ្មោះ​ ស្រ៊ា​ន​ ចាន់​ដឿ​ន​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​(​របួសធ្ងន់​)​។​ អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​មិន​ពាក់មួក​សុវត្ថិភាព​ ។​
​សមត្ថកិច្ច​បន្ត​ថា​ រថយន្ត​បើកបរ​ពី​ត្បូង​ ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹង​ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ ដែល​កំពុង​បើកបរ​ពី​ជើង​មក​ត្បូង​។​ ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយ​ពេល​កើតហេតុ​ជំនាញ​បាន​នាំ​ខ្លួន​មក​សាកសួរ​បំភ្លឺ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    20565227

  • ថ្ងៃនេះ7621
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7621
  • ខែនេះ122771
  • ឆ្នាំនេះ122771
  • សរុប20565227