កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​(Game​ Online)​ ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​

02-August-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ រៀម​ ច័ន្ទ​ម្នី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​ បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ មួយ​កន្លែង​នៅផ្ទះ​លេខ​១៧​ ផ្លូវ​៨​ បុរី​ដឹ​ព្រី​មៀ​ភែ​លេស​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​០៧​នាក់​ នា​វេលា​ម៉ោង​១៦​នឹង​៣០​នាទី​ ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​ទាំង​០៧​នាក់​រួម​មាន​៖១-​ឈ្មោះ​ ZHU​ QINZE​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​១១-០៣-១៩៨៨​ ជនជាតិ​ចិន​។​
២-​ឈ្មោះ​ NIU​ WENPENG​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​១៩-០៤-១៩៩២​ ជនជាតិ​ចិន​។​
៣-​ឈ្មោះ​ FENG​ GUIWEI​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២២-១២-១៩៩០​ ជនជាតិ​ចិន​។​
៤-​ឈ្មោះ​ HU​ JIASONG​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​១៧-០៨-១៩៩៦​ ជនជាតិ​ចិន​។​
៥-​ឈ្មោះ​ WU​ ZHAN​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​៣០-០៦-១៩៩០​ ជនជាតិ​ចិន​។​
៦-​ឈ្មោះ​ GUO​ YONGQIANG​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២០-០៤-១៩៩៣​ ជនជាតិ​ចិន​។​
៧-​ឈ្មោះ​ OU​ KUNPING​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២៤-០២-១៩៧៨​ ជនជាតិ​ចិន​។​

​ដកហូត​វត្ថុ​តាង​៖​ កុំព្យូទ័រ​យួ​ដៃ​ ចំនួន​ ០៥​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ ចំនួន​១៥​គ្រឿង​,​ ម៉ូ​ឌឹ​ម​wifi​ ចំនួន​០៣​គ្រឿង​,​ ស៊ី​មកា​ត​ មួយ​ចំនួន​ រួម​នឹង​វត្ថុ​តាង​សម្ភារៈ​មួយ​ចំនួន​ទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៧​នាក់​ កំពុង​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ៕

ចំនួនអ្នកទស្សនា

    20566517

  • ថ្ងៃនេះ8911
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8911
  • ខែនេះ124061
  • ឆ្នាំនេះ124061
  • សរុប20566517