សៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ស្រុក នៃខេត្តសៀមរាប បានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី។
ស្រុកចំនួន៤ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់រួមមានៈ-ស្រុកជីក្រែង,-ឃុំសង្វើយ ឃុំគោកធ្លកលើ
និងឃុំពង្រក្រោម សរុប៦ខ្នងផ្ទះ ក្នុងនោះដាច់សំយ៉ាប២ ខ្នងផ្ទះ,របើកដំបូល២ខ្នងផ្ទះ, ភ្លាត់ចេញពីជើងសរសរផ្ទះមាន១ខ្នងផ្ទះ រលំ១ខ្នងផ្ទះ។
-ស្រុកសូទ្រនិគមៈ ក្នុងឃុំកំពង់ឃ្លាំងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងនោះរបើកដំបូលផ្ទះ៥ខ្នងផ្ទះ និងទ្រេតផ្ទះទៅទល់នឹងផ្ទះអ្នកជិតខាង១ខ្នងផ្ទះ។
-ស្រុកបន្ទាយស្រីៈក្នុងឃុំត្បែងនិងឃុំរំចេកចំនួន២ខ្នង របើកដំបូលផ្ទះ១ខ្នងផ្ទះនិងដាច់សំយ៉ាប១ខ្នងផ្ទះ។
-ស្រុកប្រាសាទបាគងៈ ក្នុងឃុំបាគង និងឃុំកណ្តែក រលំផ្ទះចំនួន២ខ្នង។ ក្នុងហេតុការណ៍ខាងលើនេះបណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនតែពុំបណ្តាលឲ្យគ្រោះថ្នាក់និងរងរបួសដល់មនុស្សឡើយ ៕