សៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដ ដឹកនាំដោយលោកវរសេនីយ៍ឯក សឿន សេន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០៧នាទីព្រឹក សហការជាមួយកម្លាំងចម្រុះខេត្ត និងអាជ្ញាធរមូលដ្ឋានសរុបចំនួន២៥នាក់ប្រើប្រាស់កាណូត០៤គ្រឿង បង្ក្រាបបទល្មើសនេសាទនៅចំណុចអូរប្រតប់ ស្ថិតនៅក្នុងភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប។
ជាលទ្ធផលកម្លាំងចម្រុះបង្ក្រាបបាន៖ចាប់យកក្បាលបរចំនួន២៥គ្រឿង, របាំងសាច់រ៉ាវប្រវែង៣,២០០ម៉ែត្រ, ចម្រឹងឈើចំនួន១,៥២០ដើម, ព្រលែងត្រីចម្រុះចំនួន៥៥គីឡូក្រាម។ ចំពោះវត្ថុតាងត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែងមួយចំនួននិងមួយចំនួនទៀតប្រគល់ឲ្យទៅមន្ត្រីនៃមន្ទីរបរិស្ថានខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ៕